ព័ត៌មាន
សិក្ខាសាលារបស់អ្នកជំនាញសារមន្ទីរ បានបញ្ចប់ដោយជោគជ័យ
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាង លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីអំពី «មូលដ្ឋាននៃការបង្កើត និងការគ្រប់គ្រងសារមន្ទីរប្រកបដោយចីរភាព៖ អនាគតសារមន្ទីរក្នុងសហគមន៍ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស» ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានសារមន្ទីរ លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ព្រមទាំងសិក្ខាកាមសរុបប្រមាណ ៨០រូប។
ថ្លែងបិទបញ្ចប់នៃអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់តាមរយៈកំណត់បង្ហាញរបស់ក្រុមការងារសិក្ខាសាលា នារយៈពេលពីរថ្ងៃនេះ បង្ហាញថា សិក្ខាកាមទាំងអស់ បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនក្នុងកិច្ចការងាររៀបចំសារមន្ទីរ ជូនសារមន្ទីរខេត្តកំពង់ឆ្នាំង ក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងទាំងមូល។ ការចូលរួមរបស់សិក្ខាកាមនាពេលនេះគឺជាធាតុចូលយ៉ាងសំខាន់បន្ថែមទៀតជូនមន្ត្រីជំនាញសារមន្ទីរ និងមន្ទីរវប្បធម៌ខេត្តកំពង់ឆ្នាំង ក្នុងកិច្ចការរៀបចំ ទុកដាក់សមុច្ច័យ ការរៀបចំពិព័រណ៍ ការអភិរក្ស និងការផ្សព្វផ្សាយសក្តានុពលបេតិកភណ្ឌវប្បធម៌ជាតិដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។ វាគ្មិន៥រូប ចូលរួមធ្វើបទបង្ហាញ ហើយសិក្ខាកាមដែលបានចូលរួមកម្មវិធីខាងលើ ក៏ទទួលបាននូវវិញ្ញាបនបត្របញ្ជាក់អំពីការចូលរួមផងដែរ។
ឯកឧត្តមបានលើកឡើងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះធ្វើឡើងមានគោលបំណងសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
១. បង្កើតព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីចូលរួមអបអរសាទរទិវាសារមន្ទីរអន្តរជាតិ ដែលកន្លងមកប្រធានបទនេះមានការផ្លាស់ប្តូរជារៀងឆ្នាំដោយគណៈកម្មាធិការ ICOM ហើយប្រធានបទសម្រាប់ឆ្នាំ២០២៥ នេះ គឺផ្តោតសំខាន់លើ អនាគតសារមន្ទីរក្នុងសហគមន៍ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
២. ផ្សព្វផ្សាយ និងលើកទិសដៅអនុវត្តផែនការការងាររៀបចំពិព័រណ៍សារមន្ទីរខេត្តកំពង់ឆ្នាំង ដែលជាខេត្តមួយ សំបូរទៅដោយសក្តានុពលបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី៖ បុរាណដ្ឋាននៅក្នុងខេត្ត និងសក្តានុ ពលសិប្បកម្មសិល្បៈ រួមមានការផលិតក្អម ឆ្នាំង។ល។
៣. ផ្តល់ឱកាសជូនសិក្ខាកាមទាំងអស់បង្កើតកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក៏ដូចជាកិច្ចសហការល្អរវាង អ្នកជំនាញជាតិនិងអន្តរជាតិ លើផ្នែកស្រាវជ្រាវ អភិរក្ស និងការដាក់តាំងបង្ហាញសមុច្ច័យដែលបានមកពី ការសិក្សាស្រាវជ្រាវបុរាណវិទ្យា។
គួរបញ្ជាក់ថា កម្មវិធីសិក្ខាសាលាថ្ងៃនេះ គឺជាកម្មវិធីលើកទី៤ ហើយដែលក្រុមការងារនាយកដ្ឋានសារមន្ទីរបានរៀបចំ។ ហើយកម្មវិធីសិក្ខាសាលានេះទៀតសោត ត្រូវបានធ្វើឡើងដំបូងក្នុងឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Online និងធ្វើផ្ទាល់នៅឆ្នាំបន្ទាប់ៗទៀត ដែលកាលពីឆ្នាំ២០២៣ កន្លងទៅនោះគឺធ្វើឡើងនៅខេត្តរតនៈគិរី និងឆ្នាំ២០២៤ នៅខេត្តកោះកុង ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា