ព័ត៌មាន
ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាប២៦៥គ្រួសារក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាល
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបចំនួន២៦៥គ្រួសារស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥នេះ បានទទួលអំណោយ និងសួរសុខទុក្ខពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកទាំងអស់ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងក្ដីនឹករលឹកយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទន្លេសាបចំនួន២៦៥គ្រួសារក្នុងឃុំផ្លូវទូកក្នុងថ្ងៃនេះ។ រាជរដ្ឋាភិបាលកម្ពុជា គឺនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ទីណាមានការលំបាក ទីនោះគឺមានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តស្រុកឃុំ មកជួយសំរាលទុក្ខបងប្អូនភ្លាមៗ។ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ បងប្អូនចំនួន១០គ្រួសារក្នុងឃុំនេះ ក៏បានជួបនឹងគ្រោះខ្យល់កន្ត្រាក់ ដោយបានប៉ះពាល់របើកដំបូលទាំងស្រុង២ខ្នងផ្ទះ និងប៉ើងធុងដាក់បណ្តែតផ្ទះអស់៨ខ្នងផ្ទះ តែក្រុមការងារបានដឹកយកស័ង្កសី និងធុងដាក់បណ្តែតផ្ទះមកប្រគល់ជួយដាក់ និងប្រក់ជូនបងប្អូនភ្លាមៗផងដែរ។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងអំឡុងទឹកជំនន់បែបនេះ ត្រូវរក្សាអនាម័យឱ្យបានគ្រប់ៗគ្នា ព្រោះថាពេលទឹកជំនន់ឡើងមក គឺទឹកហូរមកមិនដឹងប្រភពមកពីណាខ្លះ ដូច្នេះសូមឱ្យពុកម៉ែបងប្អួន ពិសាទឹកដាំឆ្អិន ដើម្បីការពារគ្រួសារកូនចៅ ពីជំងឺដង្កាត់ផ្សេងៗដោយសារពិសាទឹកមិនស្អាត ឬទឹកឆៅ, សម្រាប់ស្ដ្រីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យនៅមណ្ឌលសុខភាពដែលមានឯកទេសត្រឹមត្រូវ ចៀសវាងគ្រោះថ្នាក់ដល់ជីវិតម្ដាយ និងកូន ទោះធ្លាប់មានបទពិសោធន៍សម្រាលកូនទី១ ទី២ ជោគជ័យក៏ដោយ ព្រោះគ្រោះថ្នាក់មើលមិនឃើញឡើយ។ ចំពោះអ្នកមានកូនតូចៗ ត្រូវយកចិត្ដទុកដាក់ខ្ពស់ កុំឱ្យកូននៅម្នាក់ឯង ឬលេងទឹកដោយមិនមានអ្នកមើលថែ ។ ក្រោយទឹកជំនន់ស្រកទៅវិញ សូមសម្អាតផ្ទះសម្បែងឱ្យបានស្អាត ពិនិត្យមើលឱ្យបានត្រឹមត្រូវ ការពារមានសត្វពស់ ឬក្អែបជាដើម ហើយបើមានបញ្ហាសុខភាពអ្វីមួយ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាពដែលនៅក្បែរផ្ទះរបស់បងប្អូន កុំបង្អង់យូរឱ្យសោះ៕ កាំង ហុងវាស្នា
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា