ព័ត៌មាន
រដ្ឋសភាកម្ពុជា ថ្កោលទោសដាច់អហង្ការ ចំពោះទង្វើទុយ៌ស អសីលធម៌ គ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃ
នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នេះ រដ្ឋសភានៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើទុយ៌ស អសីលធម៌ ថោកទាប គ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃ មួយចំនួន ដែលបានវាយប្រហារមកលើ សម្តចតេជោ ហ៊ុ សែន ប្រធានព្រឹទ្ធសភា
តាមរយៈ សេចក្តីថ្លែងការណ៍ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងបំផុត និងថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើទុយ៌ស អសីលធម៌ ថោកទាប គ្មានតម្លៃជាមនុស្សរបស់ជនជាតិថៃមួយចំនួន ដែលបានវាយប្រហារមកលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនកម្ពុជាមួយចំនួនទៀតនាពេលថ្មីៗនេះ។ អាកប្បកិរិយា បែបនេះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូរបស់មនុស្សជាតិ គុណតម្លៃនៃស្មារតីមិត្តភាព ការ គោរពគ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមានរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្នុង នាមជាអ្នកជិតខាង និងជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិ។
រដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០២៥ ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់ ជារដ្ឋបុរស មានភាពជាអ្នកដឹកនាំប្រកបដោយ ក្រមសីលធម៌ គុណធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ សម្រាប់មនុស្សជាតិ តាមរយៈការដោះស្រាយបញ្ហា ដោយស្មារតីបង្រួបបង្រួម យោគយល់ និងអធ្យាស្រ័យខ្ពស់ ចំពោះគ្រប់ជាតិសាសន៍ទាំងអស់។ ទោះបីជា សម្តេចតេជោ ទទួលរងនូវការប្រមាថដោយចេតនានិងគ្មានសីលធម៌បែបនេះក្តី សម្តេចតេជោ បានបន្ត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យរក្សាភាពស្ងប់ស្ងាត់ ឆ្លើយតបដោយភាពថ្លៃថ្នូ ប្រកាន់ខ្ជាប់ស្មារតី ឯកភាពជាតិ និងការអត់ធ្មត់ខ្ពស់ ហើយបន្តលើកកម្ពស់ការពង្រឹងអធិបតេយ្យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ តាមរយៈការប្រើប្រាស់រូបិយវត្ថុជាតិ និងការកសាងភាពធន់នៃសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ។
រដ្ឋសភាកម្ពុជា បានពិនិត្យឃើញថា អំពើអសីលធម៌ និងការប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាពី សំណាក់ជនទុយ៌សថៃមួយចំនួននេះបានបន្តប្រព្រឹត្តឡើងដោយចំហរ ដោយគ្មានវិធានការ និងចំណាត់ការអ្វីទាំងអស់ រដ្ឋសភាកម្ពុជាសូមគូសបញ្ជាក់អំពីទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចាត់ វិធានការបញ្ឈប់ និងទប់ស្កាត់ជាបន្ទាន់នូវទង្វើអសីលធម៌ទាំងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាប្រទេសមួយមានអរិយធម៌ និងភាពថ្លៃថ្នូរ។
រដ្ឋសភាកម្ពុជា បានគូសបញ្ជាក់សាជាថ្មីថា មិត្តភាពរវាងកម្ពុជា និងថៃ ត្រូវផ្អែកលើគុណតម្លៃ នៃការយោគយល់គ្ន ការគោរព និងសមភាព ដែលជាកត្តាចំបាច់ដើម្បីទ្រទ្រង់សន្តិភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
រដ្ឋសភាកម្ពុជា បានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមមេត្តាអត់ធ្មត់ជា អតិបរមា រួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឈានទៅដោះស្រាយជម្លោះព្រំដែនជាមួយ ថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង និងវិបុលភាពជាតិរបស់យើង៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS1 day agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា