ព័ត៌មាន
សិក្ខាសាលាថ្នាក់ជាតិ ស្តីពី ស្តង់ដារបញ្ញាសិប្បនិម្មិត (AI) មានគោលបំណងសំខាន់៣
នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលាថ្នាក់ជាតិ ស្តីពី ស្តង់ដារបញ្ញាសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធភាពវិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) នៅសណ្ឋាគារសាន់អេនម៉ូន រីវើសាយ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ស្ថាប័ន ក្រសួង ក្រុមហ៊ុនឯកជន ក្រុមការងារសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ព្រមទាំងអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានមានប្រសាសន៍ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖
១. ពង្រឹងសមត្ថភាព និងចំណេះដឹងដល់មន្ត្រីរដ្ឋាភិបាល និងភាគីពាក់ព័ន្ធសំខាន់ៗដែលកំពុងធ្វើការលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និង
បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអនុវត្តការងារ និងការផ្តល់សេវាសាធារណៈ
២. គាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រការធ្វើបរិវត្តកម្មឌីជីថលរបស់វិស័យទូរគមនាគមន៍/បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងប្រព័ន្ធអេកូឡូស៊ី
៣. បំពេញគម្លាតស្តង់ដាររវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។
គួរបញ្ជាក់ថា ដើម្បីឱ្យអ្នកចូលរួមបានយល់ដឹង និងចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាលនេះ សិក្ខាសាលាបានបែងចែកជា៣ថ្ងៃគឺ៖ ថ្ងៃទី១ ផ្តោតលើការណែនាំអំពី ITU និង ITU-T កម្មវិធីបញ្ញាសិប្បនិម្មិត (AI) និងដំណើរការស្តង់ដារ ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋាន និងការត្រៀមខ្លួនសម្រាប់សកម្មភាពក្រុម។ ថ្ងៃទី២ នឹងគ្របដណ្តប់អំពីស្តង់ដារ និងការអនុវត្តជាក់ស្តែងនៃ AI តាមរយៈ Role-play exercise ការសិក្សាឧទាហរណ៍គំរូពីប្រទេសក្នុងតំបន់ និងវគ្គ Innovation Café ដើម្បីបណ្តុះគំនិតដំណោះស្រាយក្នុងការធ្វើបរិវត្តកម្មឌីជីថល។ ថ្ងៃទី៣ នឹងមានការធ្វើបទបង្ហាញអំពីនវានុវត្តន៍ និងការវាយតម្លៃចំណេះដឹងលើប្រធានបទដែលបានលើកឡើងក្នុងកម្មវិធីទាំង ៣ថ្ងៃ៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា