ព័ត៌មាន
ផ្លូវជនបទក្នុងខេត្តចំនួនពីរ បានស្ថាបនាប្រកបដោយគុណភាព ឆ្លើយតបការរស់នៅរបស់ប្រជាជន
មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានស្ថាបនាផ្លូវបេតុង និងផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងស្រុកចំនួនពីរ នៅខេត្តកណ្តាល និងខេត្តកំពង់ចាម បានអនុវត្តស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ឆ្លើយតបទៅនិងតម្រូវការនៅតាមមូលដ្ឋាន។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលការងារលើកកម្រិតគុណភាព ផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ១ ពាន់ម៉ែត្រ ទទឹង ៦ ម៉ែត្រ, ស្ថិតនៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល និងផ្លូវចំនួន១ខ្សែទៀត មាន២កំណាត់ ប្រវែងសរុប ២,២ ម៉ែត្រ ទទឹង ៧ ម៉ែត្រ, ក្នុងនោះកំណាត់ទី១ ផ្លូវក្រាលបេតុងប្រវែង ៦៥០ ម៉ែត្រ និងកំណាត់ទី២ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែងជាង ១,៥ ពាន់ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗទៀត ស្ថិតនៅឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មិនថាការស្ថាបនា ការស្តារ និងការកែលម្អផ្លូវជនបទនោះឡើយ ដោយក្រសួងបាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទ និងទីប្រជុំជន។
ទាក់ទិនផ្លូវខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ដែលបានខិតខំប្រែងលើការងារស្ថាបនាផ្លូវ ស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានតាមផែនការ និងបានអនុវត្តស្របតាម បច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ដល់គមនាគមន៍មូលដ្ឋាន មានផ្លូវល្អ សម្រាប់ធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ ជាពិសេសការផ្តល់ឱកាសក្នុងការទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគ ជាក់ស្តែងនៅឃុំគោករវៀង ស្រុកជើងព្រៃនេះជាដើម បាននិងកំពុងទទួលឱកាសវិនិយោគជាបន្តបន្ទាប់ និងបានផ្តល់នូវការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ ដែល មានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូល ខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖សុនរ៉ាឌី





















-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត