ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ពានរង្វាន់ ASEAN Prize 2025 គឺជាពានរង្វាន់របស់សមាជិក សមាជិកា គ្រប់ៗរូបដែលបានចូលរួមក្នុងបុព្វហេតុរបស់ ស.ស.យ.ក.
ក្នុងឱកាសនៃពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស និងសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពត ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកត់សម្គាល់ពីការវិវត្តមុខមាត់យ៉ាងឆាប់រហ័សនៃខេត្តកំពតក្រោមការដឹកនាំរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសស.ស.យ.ក. ខេត្តកំពត ក្នុងពេលបច្ចុប្បន្ន។ ផ្សារភ្ជាប់នឹងការកត់សម្គាល់ខាងលើឯកឧត្តមបានយកឱកាសនេះ ថ្លែងអំណគុណចំពោះសមាជិក សមាជិកាស.ស.យ.ក. ទូទាំងប្រទេសដែលជានិច្ចកាលតែងតែចូលរួមការងារសង្គម និងការងារស្ម័គ្រចិត្តផ្សេងៗជាពិសេសចូលរួមក្នុងព្រឹត្តិការណ៍ដែលបង្ហាញពីមោទនភាពជាតិនាពេលកន្លងមករហូត ស.ស.យ.ក. បានទទួលពានរង្វាន់ ASEAN Prize 2025 ។
លើសពីនេះថែមទៀតឯកឧត្តមក៏បានរំលេចពីអត្ថន័យនៃពានរង្វាន់ ASEAN Prize ដែលជាពានរង្វាន់ចំណាត់ថ្នាក់ខ្ពស់មួយក្នុងតំបន់មួយដែលបង្កើតឡើងតាំងពីឆ្នាំ២០១៨មកម្លេះ ហើយជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ផ្សេងៗជាច្រើនដែលទទួលស្គាល់ភាពល្អឥតខ្ចោះនូវសមិទ្ធផលនានាដែលចូលរួមអភិវឌ្ឍសហគមន៍ និងលើកកម្ពស់ស្មារតីអាស៊ាន។ ពានរង្វាន់នេះគឺសម្រាប់សមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស ។
ជាកិច្ចបញ្ចប់ឯកឧត្តម បានរំលេចបន្ថែម និងអំពាវនាវដល់ប្រជាជនខ្មែរទូទាំងប្រទេស សូមបន្តគាំទ្រប្រធានទី១ គឺ សម្តេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះមានព័ត៌មានប្រមាថពីប្រជាជនមួយចំនួនតូចរបស់ប្រទេសជិតខាង។ ក្នុងនាមជាប្រជាជនខ្មែរផង ជាយុវជនបន្តវេនផង និងជាសមាជិករបស់ ស.ស.យ.ក. ផងយើងគប្បីបង្ហាញពីការគាំទ្រ និងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិជាពិសេសការពារកិត្តិយសរបស់ឥស្សរៈជនប្រវត្តិសាស្រ្ត។




-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន6 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត