ព័ត៌មាន
ចិនផ្តល់រថយន្តពន្លត់អគ្គិភ័យ ២គ្រឿងដល់គណៈកម្មការសាងសង់ស្តូបនយោបាយឈ្នះ ឈ្នះ នៅខេត្តកោះកុង
ស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងជូនដល់គណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តកោះកុង ក្នុងន័យរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា និងចិន។
លោកវរៈសេនីយ៍ឯក Sheng Dazhi នាយការិយាល័យអនុព័ន្ធយោធាចិនប្រចាំនៅប្រទេសកម្ពុជា បានថ្លែងក្នុងពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងនេះថា ចិន និងកម្ពុជា ជាមិត្តភក្តិ រួមដំណើរទ្វេរភាគីអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ។ ចិន ជាប្រទេសដំបូងគេដែលផ្តល់ជំនួយដល់កម្ពុជា បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា និងថៃ ហើយជាប្រទេសផ្តល់ជំនួយច្រើនជាងគេផងដែរ។
លោក Sheng Dazhi ក៏បានគូសបញ្ជាក់នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ទៀតថា កន្លងទៅ ចិនបានផ្តល់ថវិកាចំនួន ១០ម៉ឺនដុល្លារ ក្នុងការសង្រ្គោះជនភៀសខ្លួននៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ ជាក់ស្តែង ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ស្ថានទូតចិននៅកម្ពុជា បន្តផ្តល់រថយន្តពន្លត់អគ្គិភ័យជូនដល់គណៈកម្មការសាងសង់ស្តូបនយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ទុកប្រើប្រាស់តាមតម្រូវការចាំបាច់ ឬពេលមានគ្រោះអគ្គិភ័យណាមួយកើតមានឡើង។
ដោយឡែកនាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុគណៈកម្មការសាងសង់ស្តូបនយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង បានថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅជូនចំពោះស្ថានទូតចិនប្រចាំនៅកម្ពុជាដែលយកចិត្តទុកដាក់ខ្ពស់លើការផ្តល់ជំនួយជារថយន្តពន្លត់អគ្គិភ័យនៅពេលនេះ។
នាយឧត្តមសេនីយ៍ ប៊ុន លើត បានចាត់ទុកថា ជំនួយនេះបានបង្ហាញពីសណ្តានចិត្តដ៏សប្បុរសធម៌របស់ស្ថានឯកអគ្គរដ្ឋទូតចិននៅកម្ពុជាជូនចំពោះគណៈកម្មការសាងសង់ស្តូប។
គួរជម្រាបថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ខេត្តកោះកុង ដំណើរការសាងសង់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូលនិធិទ្រទ្រង់ការកសាងវិមានឈ្នះឈ្នះ។ ស្តូបនយោបាយឈ្នះឈ្នះខេត្តកោះកុង គ្រោងនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ខាងមុខនេះ៕ អត្តបទ៖ ឈឹម មករា
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា