ព័ត៌មាន
រាជរដ្ឋាភិបាលស្ថាបនាស្ពានបេតុង១ខ្សែបន្ថែមដាក់ជូនពលរដ្ឋប្រើប្រាស់នៅខេត្តស្វាយរៀង
ស្វាយរៀង ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំបើកការដ្ឋានស្ថាបនាស្ពានបេតុង ១ខ្សែប្រវែង 60 ម៉ែត្រទទឹង 8 ម៉ែត្រ ជំនួសស្ពានឈើចាស់ស្ថិតនៅក្នុងភូមិតាស្អាងឃុំកំពង់ចម្លងស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែល មានទ្រុតទ្រោម ប្រឈមនិងការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងតំបន់ ដែលពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី 7 ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តមឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង ឯកឧត្តមម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តនិងមានការអញ្ជើញចូលរួមពីរ ឯកឧត្តមលោកជំទាវ លោក លោកស្រី នៅក្នុងក្រសួង មន្ទីរពាក់ព័ន្ធ មន្ត្រីក្រុមប្រឹក្សាក្រុងគណៈអភិបាល ក្រុង ស្វាយរៀង ស្រុកស្វាយជ្រុំ ថ្នាក់ដឹកនាំការិយាល័យជុំវិញ សាលាស្រុកសាលាឃុំ និងពលរដ្ឋប្រមាណជាង៥០០ នាក់ផងដែរ។
តាមរបាយការណ៍របស់ក្រុមវិស្វករបានបញ្ជាក់ឲ្យដឹងថា ស្ពានដែលរាជរដ្ឋាភិបាលផ្តល់តាមរយះក្រសួងអភិវឌ្ឍន៍ជនបទស្ថាបនានៅថ្ងៃនេះគឺជាស្ពានប្រភេទបេតុង មានបណ្ដោយ 60ម៉ែត្រ ទទឹង៨ ស្ពានទ្រដោយជើងសរសរទម្រជាង 60 ដើម ក្បាលស្ពានទាំងសងខាងស្ថាបនាផ្លូវចាក់ថ្មបំបែក ដំណើរការសាងសង់រយៈពេលមួយឆ្នាំពេញ ចាប់ពីថ្ងៃបើកការដ្ឋាននេះតទៅ។
មានប្រសាសន៍នាឱកាសនោះក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអទិភាព នៃនយោបាយបញ្ជាកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវន្ត័ មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពានប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងអាណត្តិដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ជាក់ស្ដែងថ្ងៃនេះយើងទាំងអស់គ្នាដែលជាមន្ត្រីរាជការ ពលរដ្ឋ នៅខេត្តស្វាយរៀងបានទទួលសមិទ្ធផលថ្មីគឺជាស្ពានបេតុង សម្រាប់ប្រើប្រាស់ជំនួសស្ពានឈើចាស់ហើយមានភាពទ្រុតទ្រោម។
ឯកឧត្តមបានបញ្ជាក់ថាស្វាយរៀងក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនសម្ដេចបានផ្ដល់ប្រព័ន្ធគមនាគមន៏ នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផល ពិសេស នៅពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំសង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសថ្ងៃនេះយើងបានស្ពានថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព ៕ ដោយ ៖ ភា សារិត









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ