ព័ត៌មាន
កម្ពុជានាំចេញកសិផលគ្រប់ប្រភេទ មានទំហំទឹកប្រាក់ជាង ៣.៨៨៨ លានដុល្លារអាម៉េរិក
កម្ពុជាបាននាំចេញកសិផលទៅទីផ្សារក្រៅប្រទេស នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥, មានបរិមាណសរុបជាង ១១,១ លានតោន គិតជាទំហំទឹកប្រាក់ត្រូវប្រមាណជាង ៣.៨៨៨ លានដុល្លារអាម៉េរិក ដោយគាំទ្រដោយកសិផលជាច្រើនប្រភេទ ជំរុញដល់ ការនាំចេញមានកំណើនខ្ពស់។
អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញរបាយការណ៍ នៃការនាំចេញកសិផលរបស់ កម្ពុជា ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥, ក្នុងនោះសម្រាប់ការនាំចេញកសិផលរបស់កម្ពុជាទៅក្រៅប្រទេស មានបរិមាណសរុបជាង ១១,១ លានតោន កើនឡើងប្រមាណជាង ៣០ភាគរយ ក្នុងនោះការនាំចេញអង្ករចំនួនជិត ៦០ ម៉ឺនតោន កើនឡើង ៣៣ ភាគរយ, ស្រូវជាង ៥,២ លានតោន កើនឡើង ៦៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដោយកម្ពុជានាំចេញទៅកាន់ទីផ្សារគោលដៅ ចំនួន ៨៨ ប្រទេស។
ទាក់ទិនទំហំទឹកប្រាក់វិញ, បើគិតតម្លៃទឹកប្រាក់នៃការនាំចេញក្នុងរយៈពេល៩ខែរនេះ, ការធ្វើពាណិជ្ជកម្មនៃការនំាចេញ កសិផលរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៣.៨៨៨ លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃទឹកប្រាក់នៃការនាំចេញផលិតផល ដំណាំក្រៅពីស្រូវ-អង្ករ មានចំនួនជិត ៣.០០០ លានដុល្លារអាម៉េរិក, ការនាំចេញស្រូវ មានចំនួនជាង ១ ពាន់លានដុល្លារអាម៉េរិក និងការនាំចេញអង្ករ មានចំនួនជាង ៤៥៥ លានដុល្លារអាម៉េរិក។ ចំណែកការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករ ទៅប្រទេសថៃ មានចំនួនជិត ៣៦០ លានដុល្លារអាម៉េរិក ស្មើជាង ៦ ភាគរយ នៃការនាំចេញសរុប។
សូមបញ្ជាក់ថា ការនាំចេញផលិតផលដំណាំក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥, ទោះបីមានកំណើនជាង ៣០ភាគរយ ក៏ពិតមែន តែ ផលិតផលដំណាំមួយចំនួនមានការថយចុះ បណ្ដាលមកពីកត្តាមួយចំនួនដូចជា៖ ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជា កសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរនិងមានតម្លៃខ្ពស់។ ជាក់ស្តែងក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួនជាង ៥៧ ភាគរយ និងម្សៅដំឡូងមីកើនឡើងចំនួនជាង ៨៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា