ព័ត៌មាន
រដ្ឋបាល ស្រុកជលគិរី បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦-២០២៨)
កំពង់ឆ្នាំង ៖ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៦-២០២៨)នៅរដ្ឋបាលស្រុកជលគិរី បានធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ចន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ព្រមទាំងអាជ្ញាធរស្រុក ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអង្គភាពពាក់ព័ន្ធ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានាផងដែរា ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា: សិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះពិតជាមានសារៈសំខាន់បំផុតសម្រាប់រដ្ឋបាលស្រុកជលគិរី ដែលនឹងអាចចូលរួមជួយ តម្រង់ទិសរាល់សកម្មភាពរបស់រដ្ឋបាលស្រុក ឃុំ មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត។ ហើយតាមរយៈនៃអង្គសិក្ខាសាលានាពេលនេះ ដើម្បីកៀរគនូវរាល់រធនធានពីប្រភពនានា សម្រាប់គាំទ្រគម្រោងវិនិយោគទាំងឡាយដែលបានស្នើរឡើងដោយរដ្ឋបាលនៅស្រុកជលគិរី និងបណ្តាឃុំទាំង៥ ក្នុងគោលដៅសម្របសម្រួលធ្វើអោយមានសង្គតិភាពរវាងគម្រោងនានានៃកម្មវិធីវិនិយោគរបស់ក្រុងជាមួយ គម្រោងវិនិយោគរបស់សង្កាត់និងភាគីពាក់ព័ន្ធនានាផងដែរ។
ឯកឧត្តមបានស្នើដល់អង្គសិក្ខាសាលានាពេលនេះចូលរួមពិភាក្សាដោយយកចិត្តទុកដាក់បំផុត ដើម្បីផ្តល់នូវគំនិត និង បទពិសោធន៍ក្នុងការត្រៀមរៀបចំផែនការអភិវឌ្ឍន៍អោយបានចំគោលដៅនិងតម្រូវការរបស់ពលរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅធ្វើយ៉ាងឱ្យស្រុកជលគិរី ក្លាយជាស្រុកគោលដៅនៃការអភិវឌ្ឍន៍និងជាស្រុកដែលមានសក្តានុពលលើវិស័យទេសចរណ៍ កសិកម្ម និង ឧស្សាហកម្ម៕ កាំង ហុងវាស្នា







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា