ព័ត៌មាន
ឯកអគ្គរដ្ឋទូតស្វីសសង្ឃឹមថាស្ថានភាពព្រំដែនកម្ពុជា-ថៃនឹងឆាប់វិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតស្វីស ប្រចាំប្រទេសកម្ពុជា ដែលដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានសម្តែង នូវការសោកស្តាយផងដែរចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកម្ពុជា និងថៃ នាពេលកន្លងមក ហើយឯកឧត្តមសង្ឃឹមថាស្ថានភាពនេះ នឹងឆាប់វិលត្រឡប់ទៅមានភាពប្រក្រតីឡើងវិញនាពេលខាងមុខ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួល ជួបឯកឧត្តម ផេត្រូ ហ្ស្វាលែន (Pedro ZWAHLEN) ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ដែលមាននិវេសន ដ្ឋាននៅទីក្រុងបាងកកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៩ ខែតុលា នេះ នៅទីស្តី ការក្រសួងការពារជាតិ ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានជម្រាបជូនអំពីស្ថានភាពជម្លោះនៅតាមតំបន់ ព្រំដែន រវាងកម្ពុជានិងថៃ ជូនដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតស្វីស និងសហការី បានជ្រាបពីសភាពការណ៍ពិត និងការចង់បានសន្តិភាពរបស់ប្រជាជាតិនៃប្រទេសទាំងពីរផងដែរ។
ឯកអគ្គរដ្ឋទូតស្វីស បានសម្តែងនូវការសោកស្តាយផងដែរចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងកម្ពុជា និងថៃ នាពេលកន្លងមក ហើយឯកឧត្តមសង្ឃឹមថាស្ថានភាពនេះ នឹងឆាប់វិលត្រឡប់ទៅរកភាព ប្រក្រតីឡើងវិញនាពេលខាងមុខ។ ក្នុងនោះដែរ ឯកឧត្តម ឯក អគ្គរដ្ឋទូតស្វីស បានបញ្ជាក់ថា ប្រទេសស្វីស បានត្រៀមខ្លួនជាស្រេចក្នុងការជួយដល់ប្រទេសកម្ពុជា ជាពិសេសជួយគាំទ្រដល់ការរំដោះគ្រាប់មីន។
ក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ប្រទេសស្វីស គឺជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ក្នុង នោះនៅលើវិស័យកងទ័ពក៏មានការរីកចម្រើន និងមានសមត្ថភាពក្នុងកិច្ចការពារទឹកដីរបស់ប្រទេសស្វីស ផងដែរ ហើយកម្ពុជានឹងត្រូវរៀនសូត្រជាច្រើនពីប្រទេសស្វីស។
ឧបនាយករដ្ឋមន្ត្រី មានជំនឿថា តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតស្វីសនាពេលនេះ នឹងពង្រឹង ពង្រីកបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើងថែមទៀត នៅលើវិស័យយោធា រវាងប្រទេសទាំងពីរ កម្ពុជានិងស្វីស។
ឯកអគ្គរដ្ឋទូតស្វីស បានបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគី ស្វីស និងកម្ពុជា មានភាពស៊ីជម្រៅ និងប្រ ព្រឹត្តទៅបានល្អនៅរាប់សតវត្សមកហើយ។ ប្រទេសស្វីសផ្ទាល់ រាប់ទាំងវិស័យឯកជនជាច្រើន បានចូលរួមចំ ណែកក្នុងការជំរុញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជា មិនមែនតែរដ្ឋាភិ បាលនោះទេ។ ជាឧទាហរណ៍ដែលមានស្រាប់ដ៏ល្អ គឺលោកវេជ្ជបណ្ឌិត រីកស្នឺរ គឺជាស្ថាបនិកសម្បុរសធម៌ មួយរូបនៅកម្ពុជា, លោកវេជ្ជបណ្ឌិតបានផ្តួចផ្តើមគំនិត និងមានចក្ខុវិស័យវែងឆ្ងាយ ដោយបានបង្កើតឡើង នូវមន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា ដែលទទួលការគាំទ្រពីរដ្ឋាភិបាលស្វីស។ ឯកឧត្តម បានថ្លែងនូវការចាប់អា រម្មណ៍ និងចូលចិត្តចំពោះភាពស្រស់ស្អាត របស់ប្រទេសកម្ពុជា ពិសេសអំពីសក្តានុពលខ្ពស់ក្នុងវិស័យ ទេសចរណ៍ វប្បធម៌ ធម្មជាតិ ៕ អត្ថបទ៖ បាន ចក់










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា