ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ៖ ពីបង្ការ រហូតដល់ការព្យាបាល»។
លោកសាស្រ្តាចារ្យ គឹម អាង នាយករងមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា សន្និសីទនេះ មានគោលបំណងចែករំលែកចំណេះដឹង ផ្តោតលើការការពារ ការបង្ការជំងឺដែលអាចធ្វើបាន ដោយទប់ស្កាត់ការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរ ដើម្បីគុណភាព សុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ ជាពិសេសគឺសុខភាពមាតា ទារកនិងកុមារ ដែលជាសកម្មភាពរួមចំណែកអភិវឌ្ឍមូលធនមនុស្សកម្ពុជា។ ជាមួយសកម្មភាពរួមគ្នានេះ ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ នៅតែប្តេជ្ញាបន្តខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្ម ក្រោមឱវាទ និងយុទ្ធសាស្ត្រដឹកនាំរបស់ក្រសួងសុខាភិបាល ដែលមានឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ជាថ្នាក់ដឹកនាំដ៏ឆ្នើមនៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក្នុងការពង្រឹងគុណភាព សមត្ថភាព និងបង្កើនមិត្តភាពជាមួយដៃគូរអភិវឌ្ឍនានា ដើម្បីផ្តល់ជូននូវសេវាសុខាភិបាលសាធារណៈ និងឯកជនដល់ប្រជាពលរដ្ឋឲ្យកាន់តែមានទំនុកចិត្ត និងស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលមានចែងនៅក្នុងកិច្ចការអាទិភាពទាំង៥ នៃបញ្ចកោណទី១ ស្តីពីការលើកកម្ពស់សុខភាពមាតា ទារក និង កុមារ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្តីករុណា គុណធម៌គ្រប់ពេលជានិច្ច គ្រប់ពេលវេលា ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តប្រជាពលរដ្ឋ គោរពនិងលើកគុណតម្លៃវិជ្ជាជីវៈសុខាភិបាលក្នុងសេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវ។ ពិសេសត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់មន្រ្តីសុខាភិបាល ត្រូវខិតខំពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម រួមទាំងការចែករំលែកដល់សហភាតរៈ ដើម្បីធានាបាននូវការបម្រើសេវាថែទាំព្យាបាល បង្ការ ប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង។ សុខភាពទារក និងកុមារ ពិតជាសំខាន់ណាស់ សម្រាប់អនាគតរបស់ប្រទេសជាតិ ហើយយើងក៏ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខភាពមាតាផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណដល់មូលនិធិ KOFIH(កូហ្វី) ដែលជាដៃគូសហការដ៏សំខាន់មួយនៅក្នុងកិច្ចការនេះ ចូលរួមពីដៃគូសហការឯទៀតផងដែរ ជាការរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ សំដែងការកោតសរសើរដល់មន្ទីរពេទ្យកុមារជាតិ ដែលចូលរួមជួយកសាងធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលថ្នាក់ខេត្ត បន្ថែមពីលើការអភិវឌ្ឍក្នុងស្ថាប័នរបស់ខ្លួន៕
អត្ថបទ រដ្ឋា

















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា