ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល «ការសិក្សា គឺដើម្បីប្រយោជន៍អ្នកជុំវិញយើង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»
ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជូនដល់និស្សិតសាលាសុខភាពសាធារណៈ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើកទី៥ របស់សាលាសុខភាពសាធារណៈនេះ ប្រារព្ធឡើងដើម្បីអបអរសាទរដល់និស្សិតជ័យលាភីចំនួន៣៥រូប ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យថ្នាក់៖ បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអេពីដេមីសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភ បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ និងបរិញ្ញាបត្រជាន់ខ្ពស់សុខភាព និងអភិវឌ្ឍន៍សហគមន៍។
គួរបញ្ជាក់ថា ក្រៅពីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទាំង៥ជំនាញនេះ សាលាសុខភាពសាធារណៈនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ ក៏មានបណ្តុះបណ្តាលថ្នាក់បណ្ឌិតសុខភាពសាធារណៈផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា និស្សិតជ័យលាភីទាំងអស់ដែលចំណាយពេលមកសិក្សានេះ មិនត្រឹមតែជាការលះបង់របស់ខ្លួនឯងនោះទេ តែជាការលះបង់របស់ក្រុមគ្រួសារផងដែរ ទាំងពេលវេលា ទឹកចិត្ត និងថវិកា ដើម្បីជាអត្ថប្រយោជន៍អ្នកនៅជុំវិញខ្លួន និងសង្គមជាតិទាំងមូល។ ការកសាងប្រទេសជាតិ គឺចាប់ពីខ្លួនយើងម្នាក់ៗ។ ការប្រើប្រាស់ចំណេះជំនាញដែលយើងទទួលបានពីការសិក្សាដែលបញ្ជាក់ដោយសញ្ញាបត្រមួយសន្លឹកនេះ ទៅបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ក្នុងគោលបំណងធ្វើឱ្យសុខភាពរបស់ពួកគាត់កាន់តែល្អប្រសើរ វាជាការចូលរួមចំណែកកសាងប្រទេសជាតិ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានកោតសរសើរខ្ពស់ ចំពោះឆន្ទៈរបស់ថ្នាក់ដឹកនាំសាលា សាស្រ្តាចារ្យ គ្រូណែនាំ អ្នកសម្របសម្រួលវគ្គ និងបុគ្គលិកបម្រើការងារសាលាទាំងអស់ ដែលបានលះបង់ពេលវេលា និងខិតខំប្រឹងប្រែងបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យ ក៏លើកទឹកចិត្តឱ្យខិតខំបង្ហាត់បង្រៀនដោយប្រើប្រាស់វិធីសាស្ត្រថ្មីៗ ប្រកបដោយភាពនវានុវត្តន៍ ដើម្បីសម្រេចបាននូវការអប់រំដែលមានគុណភាព និងសមត្ថភាពពិត។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីប្រែក្លាយខ្លួនឱ្យទៅជាគ្រឹះស្ថានឧត្តមសិក្សាមួយ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈប្រកបដោយគុណភាព និងទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពាវនាវដល់នាយកដ្ឋានពាក់ព័ន្ធក្រោមចំណុះក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ចូលរួមគាំទ្រអភិវឌ្ឍសាលាសុខភាពសាធារណៈទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាជនយើង។
ពិធីនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដៃគូពាក់ព័ន្ធ សាស្រ្តាចារ្យ និស្សិតជ័យលាភីនិងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកវិទ្យាស្ថានជាតិសុខភាពសាធារណៈដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិតសរុបចំនួន១៣០រូប៕ អត្ថបទ រដ្ឋា





















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា