ព័ត៌មាន
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ
កំពង់ឆ្នាំង៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសមិទ្ធផលនេះបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតនៅភូមិកណ្តាល និងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប គឺជាអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង ដែលដាក់អោយប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាផ្នែកមួយទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អបរិស្ថាន អនាម័យ និងសោភ័ណភាពក្នុងក្រុងកំពង់ឆ្នាំង ដែលបានរៀបចំតាមផ្លូវមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង និងអាចរំដោះទឹកកខ្វក់ចេញពីផ្ទះ និងអគារការិយាល័យផ្សេងៗចំនួន៥០០ទីតាំង។ ក្រោយការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ប្រព័ន្ធលូត្រូវបានកែសម្រួល ដោយបានញែកប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធទឹកកខ្វក់ដាច់ពីគ្នា ដែលនេះបានធ្វើឲ្យលំហូរទឹកភ្លៀង និងទឹកកខ្វក់ត្រូវបានគ្រប់គ្រងបានយ៉ាងល្អប្រសើរ។
ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសសន៍ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្នុងការលើកកម្ពស់វិស័យអនាម័យដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមា ពីការវិនិយោគអនាម័យនៅក្នុងទីក្រុង។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រគល់សមិទ្ធផលជូនទៅរដ្ឋបាលខេត្ត ដើម្បីគ្រប់គ្រង និងប្រើប្រាស់ជាប្រយោជន៍សាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង និងចូលរួមថែរក្សាការពារសំដៅធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធដែលទទួលបាននេះ ស្ថិតស្ថេរគង់វង្សយូរអង្វែងទៅអនាគត។
ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពច្រោះប្រមាណ៥៤០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងបានចាប់ផ្តើមសាងចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ ក្រោយពីបានទទួលការយល់ព្រមពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះកិច្ចសន្យា ដើម្បីសាងសង់អនុគម្រោងខាងលើជាមួយក្រុមហ៊ុនសាងសង់ ហេង សម្បត្តិ ខូអិលធីឌី អាហរ័ណនីហរ័ណ ដឹកជញ្ជូន និងសំណង់ អស់ទឹកប្រាក់ចំនួន ១៩ ០២០ ៦១៩ដុល្លារអាមេរិក៕ កាំង ហុងវាស្នា
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា