ព័ត៌មាន
កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេច ដើម្បីជួយសង្រ្គោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឲ្យបានទាន់ពេលវេលា
កងពលតូចដឹកជញ្ជូនលេខ៩៩ បានត្រៀមកម្លាំង និងសម្ភារៈរួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារបញ្ហាគ្រោះមហន្តរាយនានាដែលកើតឡើងជាយថា ហេតុណាមួយ ជាពិសេសគ្រោះទឹកជំនន់តែម្តង។
ថ្លែងប្រាប់ទូរទស្សន៍ BTV តាមរយៈតេលេក្រាម នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា បច្ចុប្បន្ននេះកងកម្លាំងរបស់កងពលតូចលេខ៩៩ បានកំពុងត្រៀមខ្លួន២៤ម៉ោងលើ២៤ម៉ោង ដើម្បីរងចាំបទបញ្ជា ស្របតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ របស់ក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ ដើម្បីចុះជួយអន្តរាគមន៍តាមគោលដៅ ដែលបងប្អូនប្រជាពលរដ្ឋជួបបញ្ហា និងតាមតម្រូវការផ្សេងៗជាដើម។
លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានឲ្យដឹងទៀតថា កងពលពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំមធ្យោបាយដឹកជញ្ជូនជាច្រើន ក្នុងនោះរថយន្តដុងហ្វេង ចំនួន៣០គ្រឿង រថយន្តជួសជុលចល័ត ២គ្រឿង រថយន្តស្ទួច១គ្រឿង អូប័រ១៣គ្រឿង ម៉ាស៊ីនបូមទឹកខ្នាតតូច២៦ និងធំគ្រឿង ម៉ាស៊ីនភ្លើង២គ្រឿង និងកម្លាំងបើកបរ និងសង្រ្គោះចំនួន២១៥នាក់ជាដើម។
សូមបញ្ជាក់ថា ក្រោយមានការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា កាលពីកន្លងទៅថ្មីៗនេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទព្រមទាំងកម្លាំងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយកថាហេតុណាមួយ៕ អត្ថបទបាន ចក់







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា