ព័ត៌មាន
មនី្ទរសុខាភិបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌសែនសុខ ផ្សព្វផ្សាយសារអប់រំសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទីទី០៩ ខែតុលា ឆ្នាំ២០២៥ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌសែនសុខ រៀបចំពិធីផ្សព្វផ្សាយសារអប់រំសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខដោយឥតគិតថ្លៃ។
ព្រឹតិ្តការណ៍ខាងលើនេះ ប្រារព្ធឡើងក្នុងឱកាសអបអរសាទរ ទិវាគំហើញពិភពលោក ក្រោមប្រធានបទ “ស្រលាញ់ភ្នែករបស់អ្នក” ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោក បាក់ តូក្យូ នាយកមូលនិធិហ្រេដហូឡូ លោក ឃុត សុខខា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅក្នុងបរិវេណសាលាបឋមសិក្សា សែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ពិធីផ្សព្វផ្សាយសារអប់រំសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតា នាព្រឹកនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យជំនាញ លោក លោកស្រីនាយករងរដ្ឋបាលខណ្ឌ មន្ត្រីរាជការ លោកចៅសង្កាត់ទាំង៦ និងប្រជាពលរដ្ឋ មកទទួលសេវា ចំនួន១០០០នាក់។
លោក ឃុត សុខខា អភិបាលរងខណ្ឌសែនសុខ សូមពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនចំពោះលោកនាយកមូលនិធិប្រេដហូឡូ និងសហការី ឯកឧត្តមបណ្ឌិត ងី មានហេង និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលព្រមទាំងបុគ្គលិកសុខាភិបាល គ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ជូនដល់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយចំណេះដឹងអំពីការថែរក្សា និងការពារភ្នែក, ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ ក្នុងខណ្ឌសែនសុខ ទទួលបានការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ រួមទាំងចែកចាយ វ៉ែនតាឥតគិតថ្លៃ ដល់អ្នកដែលមានបញ្ហាក្នុងការមើល។ កម្មវិធីនេះនឹងជួយកាត់បន្ថយបញ្ហាភ្នែកដែលអាចប៉ះពាល់ដល់ការសិក្សា ជួយបង្កើនគុណភាពជីវិត និងលើកកម្ពស់ផលិតភាពសង្គម ការងារ និងជីវភាពប្រចាំថ្ងៃ។
លោក បានសង្កត់ធ្ងន់ថា មូលនិធិប្រេដហូឡូ គឺជាគម្រោងមនុស្សធម៌ ដ៏ថ្លៃថ្លាដែលបានចូលរួមលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញបានកាន់តែប្រសើរឡើង និងជាផ្នែកមួយក្នុងការចូលរួមពង្រឹងគុណភាពសេវាសុខាភិបាលសាធារណៈជាមួយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា ដោយបានទទួលការគាំទ្រថវិកាដោយមូលនិធិហ្រ្វេដហូឡូកម្ពុជា ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខ ទទួលបានការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ សរុបចំនួន ៩៤៧នាក់ ក្នុងនោះ
មានស្រី្តចំនួន ៥១២នាក់ បានទទួលការពិនិត្យ ព្យាបាលភ្នែក និងបានផ្តល់វែនតាដល់ប្រជាពលរដ្ឋចំនួន ៦៩៤នាក់។ ឯកឧត្តមបណ្ឌិត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់នៅក្នុងរាជធានីភ្នំពេញ ទៅពិនិត្យភ្នែកនៅក្នុងថ្ងៃនេះបើមានជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម៕
អត្ថបទ រដ្ឋា















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា