ព័ត៌មាន
សមត្ថកិច្ចកម្ពុជា ឆ្លើយតប South China Morning Post ថា ពុំបានទទួលបណ្ដឹងពី គ្រួសារសព និស្សិតកូរ៉េ
អគ្គស្នងការដ្ឋាននគរបាលជាតិ ឆ្លើយតបចំពោះសារព័ត៌មាន South China Morning Post បានចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ពុំមែនជាការពិតឡើយ។ សមត្ថកិច្ចកម្ពុជា ពុំទទួលបានព័ត៌មាន ឬបណ្តឹងពីក្រុមគ្រួសារនៃសព ឬក៏ពីស្ថានទូត ដូចដែលការចុះផ្សាយរបស់សារព័ត៌មានខាងលើ ដែលថាក្រុមគ្រួសារសពអះអាងថា បានស្វែងរកកិច្ចអន្តរាគមន៍ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។
អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា ករណីនិស្សិតកូរ៉េម្នាក់ធ្វើដំណើរមកប្រទេសកម្ពុជាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ រួចត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិតដោយទារប្រាក់ចំនួន ៥០ លានវ៉ុន តាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ គឺជាករណីសមត្ថកិច្ច ប្រទះឃើញសពដឹកតាមរថយន្ត មានទិសដៅចុះពីលើភ្នំបូកគោមកទីរួមខេត្តកំពត នៅវេលាយប់ម៉ោង០២ រំលងអធ្រាត្រ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ដែលត្រូវបានកំណត់អត្តសញ្ញាណ ឈ្មោះ PARK MINHO ភេទប្រុស សញ្ជាតិកូរ៉េខាងត្បូង កើតថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៣ ធ្វើដំណើរមកប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការធ្វើកោសល្យវិច័យជាបឋម សពបានស្លាប់ដោយសារ រងទារុណកម្មធ្ងន់ធ្ងរ ដោយមានស្នាមជាំឈាមលើរាងកាយជាច្រើនកន្លែង។ ករណីនេះសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យជាជនជាតិចិនភ្លាមៗចំនួន ០២នាក់ ដែលជាអ្នកបើករថយន្តដឹកសព និងអ្នករួមដំណើរ ហើយបានបន្តស្រាវជ្រាវកំណត់ទីតាំងបានមួយកន្លែងដែលសពមានវត្តមានមុនពេលស្លាប់ និងបានឈាន ទៅបង្ក្រាបទីតាំងនោះ ក្រោយមានសញ្ញាណធ្វើសកម្មភាពអនឡាញខុសច្បាប់ ព្រមទាំងបានដកហូតសម្ភារ វត្ថុតាងមួយចំនួនផងដែរ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ដែលជាអ្នកគ្រប់គ្រងអាគារ និងកំណត់បានជនសង្ស័យជាប់ពាក់ព័ន្ធម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បច្ចុប្បន្នកំពុងរត់គេចខ្លួន។
សមត្ថកិច្ចកម្ពុជា បញ្ជាក់ថា ពុំទទួលបានព័ត៌មាន ឬបណ្តឹងពីក្រុមគ្រួសារសព ឬពីស្ថានទូត ដូចការចុះផ្សាយរបស់ South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។ សមត្ថកិច្ចជំនាញ បាននិងកំពុងសហការជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំបែបបទនីតិវិធីផ្សេងៗ និងកំពុងបន្តស្រាវជ្រាវជនស្វែងរកចាប់ខ្លួនជំនសង្ស័យដែលបានរត់គេចខ្លួន និងបក្ខពួកមកអនុវត្តទោសតាមច្បាប់ជាធរមាន៕


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា