ព័ត៌មាន
អភិបាលខេត្តព្រះវិហារ ចុះពិនិត្យរៀបចំកងកម្លាំងត្រៀមអន្តរាគមន៍សង្គ្រោះប្រជាជនពីទឹកជំនន់
ព្រះវិហារ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ និងប្រជាការពារ ដែលកំពុងប្រចាំការចាំជួយអន្តរាគមន៍ចម្លង និងដឹកជញ្ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់លិចផ្លូវ ស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំ ប្រឹងប្រែង និងការលះបង់របស់កម្លាំងគ្រប់ជាន់ថ្នាក់ ដែលបានប្រឈមនឹងគ្រោះធម្មជាតិ ដោយមិនខ្លាចនឿយហត់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
អំណោយដែលបាននាំយកទៅជូនកម្លាំងប្រចាំការនាពេលនេះ គឺដើម្បីលើកទឹកចិត្ត និងជាការរួមចំណែកជួយសម្រួលដល់ការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់ក្រុមការងារសង្គ្រោះ ក្នុងពេលកំពុងបំពេញបេសកកម្ម។
ជាមួយគ្នានោះឯកឧត្ដម ក៏បានណែនាំដល់ក្រុមការងារទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្ទាល់ខ្លួន ត្រូវត្រៀមលក្ខណៈជាស្រេច ទាំងកម្លាំង និងមធ្យោបាយ ដើម្បីបន្តជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា