ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកពិព័រណ៍គម្រោងលោកយាយអប្សរា នៅសារមន្ទីរជាតិកម្ពុជា
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញបើកពិព័រណ៍គម្រោងលោកយាយអប្សរា ដែលជាស្នាដៃរបស់ក្រុម ហ្វៀល ដឹ វើល និងអង្គការមូលនិធិកុមារកម្ពុជា នៅសារមន្ទីរជាតិកម្ពុជា ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានប្រសាសន៍ថា ការរៀបចំនូវការតាំងពិព័រណ៍នេះ ជាការផ្សាភ្ជាប់នូវវប្បធម៌ដ៏ផូរផង់របស់កម្ពុជាថែមទៀត ដែលយើងដឹងហើយថា សម្លៀកបំពាក់អប្សរានេះ គឺតំណាងឲ្យវប្បធម៌ និងអរិយធម៌ដ៏សែនចំណាស់ និងជាមោទនភាព របស់ប្រទេសកម្ពុជាយើង ហើយក៏ជាការបង្ហាញនូវតម្លៃរបស់ខ្មែរយើងផងដែរ ។
លោកជំទាវបណ្ឌិត បានបន្តថា ទោះជាក្នុងវ័យណាក៏ដោយ គឺសម្លៀកបំពាក់អប្សរាអាចប្រើប្រាស់បានគ្រប់វ័យ ដែលជាមោទនភាព ហើយយើងលើកតម្កើងនូវតម្លៃរបស់ស្ត្រីខ្មែរ ។ ដោយយើងដឹងគ្រប់គ្នាហើយថា គឺអប្សរានេះ តំណាងឲ្យតម្លៃនៃភាពទន់ភ្លន់ នៃសម្ផស្ស និងជាព្រលឹងរបស់ស្ត្រីកម្ពុជាយើង ។
ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានថ្លែងអំណរគុណដល់អង្គការមូលនិធិកុមារកម្ពុជា និងក្រុមហ្វៀលដឹវើល រៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ជាការចូលរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ និងកាន់តែផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅកាន់ពិភពលោក ។
លោក ស្កុត នីសិន ស្ថាបនិក និងជានាយកប្រតិបត្តិការអង្គការមូលនិធិកុមារកម្ពុជា បានឲ្យដឹងថា គម្រោងលោកយាយអប្សរា បានបង្កើតឡើងដើម្បីជាការគោរពស្ញប់ស្ញែង ទៅកាន់ព្រឹទ្ធាចារ្យរបស់កម្ពុជា ហើយគម្រោងនេះ ក៏បានបំពេញនូវក្តីស្រមៃដ៏យូរអង្វែងរបស់លោកយាយៗ ដែលនៅក្នុងកម្មវិធីមនុស្សចាស់របស់អង្គការមូលនិធិកុមារកម្ពុជា ។
លោកបានបន្តថា គម្រោងរបស់លោកយាយអប្សរាវគ្គមួយ ត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជា ដែលជាព្រឹត្តិការណ៍ធំសម្បើមមួយ របស់ប្រទេសកម្ពុជា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំ២០២៥ ។ លើកពីនេះទៀត គម្រោងនេះ មិនត្រឹមតែបានរៀបរាប់ពីរឿងរ៉ាវជីវិតពិតនោះទេ វាក៏បានរំលេចចេញនូវភាពលេចធ្លោ នៃសេចក្តីថ្លៃថ្នូរ និងសម្រស់ដ៏ស្រស់ស្អាតរបស់អប្សរាវ័យចំណាស់ ដែលធ្វើឲ្យប្រជាជនកម្ពុជា បានបង្ហាញនូវភាពរឹងមាំ ភាពអត់ធ្មត់ និងភាពឈ្លាសវៃ របស់ស្ត្រីវ័យចំណាស់ ។
គួរបញ្ជាក់ថា ការតាំងពិរព័រណ៍គម្រោងលោកយាយអប្សរា ចាប់ពីថ្ងៃទី១១ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅសារមន្ទីរជាតិកម្ពុជា ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ និងភ្ញៀវបរទេសចូលទស្សនា ជាមួយនឹងមានអ្នកធ្វើបទបង្ហាញ ពន្យល់ពីខ្លឹមសារនៃរូបថតអប្សរានីមួយៗផងដែរ ៕អត្ថបទ បាន សុខរិទ្ធិ





















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា