ព័ត៌មាន
មន្ត្រីជំនាញក្រសួងសុខាភិបាល ណែនាំកត្តាសំខាន់៤ដល់គ្រូពេទ្យ ដើម្បីអនុវត្តការងារជួយពលរដ្ឋឱ្យបានល្អ
មន្ត្រីជំនាញបានលើកឡើងថា គ្រូពេទ្យមានកិត្តិយស សេចក្តីថ្ងៃថ្នូរ និងសីលធម៌សង្គមខ្ពស់ ក្នុងនោះមានកត្តាសំខាន់ចំនួន ៤ គឺត្រូវ១ គោរពក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ២.គិតផលប្រយោជន៍អ្នកជំងឺជាធំ ៣.មិនបង្កគ្រោះថ្នាក់ដល់អ្នកជំងឺ និង៤.មានភាពយុត្តិធម៌ និងសមធម៌ក្នុងខ្លួន។
ថ្លែងនៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប នៅសណ្ឋាគារភាព សុខុម ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញា សុខ ជួរ ទីប្រឹក្សាក្រសួង អគ្គនាយករងបច្ចេកទេសសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានលើកឡើងថា គ្រូពេទ្យ គឺជាវិស្វករមនុស្ស មិនមែនវិស្វករសំណង់ ធ្វើខុសវាយចោល ធ្វើថ្មីបានទេ គ្រូពេទ្យបើព្យាបាលខុសគឺស្លាប់មនុស្ស។ ដូច្នេះហើយគ្រូពេទ្យទាំងអស់មុន និងទទួលបានសិទ្ធិប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រូវមានលក្ខខ័ណ្ឌ៣សំខាន់ ទី១ មានគុណវុឌ្ឍិ (ចំណេះជំនាញវិជ្ជាជីវៈ ក្រមសីលធម៌) ទី២. កាយសម្បទាល្អ និងទី៣.មិនធ្លាប់ជាប់ទោស។ ទន្ទឹមគ្នានោះ ដើម្បីទទួលបាននូវការគោរព ស្រឡាញ់ពីប្រជាជន និងអ្នកជងឺ គ្រូពេទ្រឬអ្នកប្រកបវិជ្ជាជិវៈវេជ្ជសាស្ត្រ ត្រូវមានកត្តាសំខាន់៤យ៉ាងមិនអាចខ្វះបានទេ។
លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ក៏បានបញ្ជាក់ដែរថា ខេត្តកំពតមាន មណ្ឌលសុខភាព៦៦កន្លែង ប៉ុស្តិ៍សុខភាព២ កន្លែង និងមូលដ្ឋានសុខាភិបាលឯកជន ៨៩៩កន្លែង។
លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានបញ្ជាក់ថា ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ ដើម្បីបង្កើនការអនុវត្តន៍ដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបន្ត ជំរុញការលើកកម្ពស់សមត្ថភាព គុណវុឌ្ឍន៍ ក្រមសីលធម៌វិជ្ជាជីវៈ សម្បទា ដែលមានវិសាលភាពទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទាំងសេវាសាធារណៈ និងឯកជន ដើ្បម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព មានទំនុកចិត្ត ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ ស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ផ្សេងៗបណ្តាល ពីការព្យាបាល ការប្រើប្រាស់ឱសថផ្សេងៗ ។ល។
សូមបញ្ជាក់ថាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប មានសមាជិក សមាជិកាសរុបចំនួនៈ ៣៣៦ រូប (ស្រី៧៧) ក្នុងនោះជនជាតិខ្មែរ ៣៣៣រូប , ជនជាតិបរទេស៣រូប(ស្រី២)៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា