ព័ត៌មាន
សមាគមខ្មែរនៅប្រទេសជប៉ុន ចេញញត្តិថ្កោលទោសចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចព្រមព្រៀម GBC និងRBC
សមាគមខ្មែរដែលមានមូលដ្ឋាននៅប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញញត្តិថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ ដែលបានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងរំលោភលើស្មារតីនៃកិច្ចព្រមព្រៀម GBC និង RBC។
ការថ្កោលទោសរបស់សមាគមខ្មែរនៅជប៉ុននាពេលនេះ គឺធ្វើឡើងបន្ទាប់ពី កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។
នៅក្នុងញត្តិថ្កោលទោសពីប្រទេសជប៉ុន សមាគមខ្មែរនៅជប៉ុន បានអះអាងថា ក្នុងខណៈពេលដែលកម្ពុជា បាននិងកំពុងប្រកាន់ជំហរគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ ភាគីថៃបានបន្តរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានឯកភាពនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានន័យថា ភាគីទាំងពីរត្រូវឈប់បាញ់ភ្លាមៗ និងត្រូវរក្សាទីតាំងខ្លួនឈរជើង នៅពេលបទឈប់បាញ់ចូលជាធរមាន។
បើតាមញត្តិដដែល ភាគីថៃ ក៏បានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា ៤ នៃ MoU ឆ្នាំ២០០០ និងរំលោភស្មារតីនៃកិច្ចប្រជុំ GBC និង RBC ដែលភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវរក្សាកម្លាំងទ័ពនៅទីតាំងដើមដែលខ្លួនកាន់កាប់ គិតត្រឹមពេលឈប់បាញ់ចូលជាធរមាន ដោយមិនត្រូវចល័តកងកម្លាំងដោយរួមទាំងការល្បាតផង សំដៅទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត។
ជាមួយគ្នានេះ សមាគមខ្មែរនៅជប៉ុន ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់ភាគីថៃ និងចាត់វិធានការចាំបាច់បំផុត ដើម្បីបង្ខំឱ្យប្រទេសនេះបញ្ឈប់សកម្មភាពឈ្លានពានយ៉ាងគឃ្លើនបែបនេះតទៅទៀត មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕


-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត