ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូ អញ្ជើញដល់ទីក្រុងប៉េកំាងដោយសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដល់ទីក្រុងប៉េកំាង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយសុខសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះ។

អញ្ជើញទទួលដំណើរអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៅអាកាសយានអន្តរជាតិនាទីក្រុងប៉េកំាង មានថ្នាក់ដឹកនាំជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទំាងប្រទេស និងលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសហការី។

នៅព្រលាយន្តហោះអន្តរជាតិទីក្រុងប៉េកាំង លោកស្រី ហ៊ូ វិន (Hun Wen) អគ្គនាយករងកិច្ចការបរទេស នៃសភាតំណាងប្រជាជនចិនបានសម្តែងនូវកិច្ចស្វាគមន៌យ៉ាងរាក់ទាក់កក់ក្តៅជាទីបំផុតចំពោះសម្តេចប្រធាន និងបានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្តេចប្រធានក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្រ្តី ថាពិតជាមានសារៈ និងមានតម្លៃធំធេង។ លោកជំទាវក៏បានជម្រាបជូនសម្តេចប្រធានអំពីកម្មវិធីសំខាន់នានាដែលសភាតំណាងប្រជាជនចិនបានរៀបចំជូន ជូនសម្តេចរដ្ឋសភាធិបតី ក្នុងនោះមានការអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលស្តីពីស្រ្តី ជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឹជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន និងការធ្វើបទសម្ភាសន៌ជាមួយទស្សនាវដ្តីសភាតំណាងប្រជាជនចិន ជាដើម។

ក្នុងឱកាសនោះដែរសម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការអរគុណចំពោះលោកជំទាវ ហ៊ូ វិន និងសហការីតំណាងឱ្យសភាតំណាងប្រជាជនចិនដែលបានអញ្ជើញមកទទួលស្វាគមន៌ និងបានរៀបចំកម្មវិធីយ៉ាងល្អ និងហ្មត់ចត់ជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចរដ្ឋសភាធិបតីបានជម្រាបជូនលោកជំទាវ ហ៊ូ វិន ថា នៅពេលណាក៏ដោយ នៅពេលដែលសម្តេចបានមកប្រទេសចិន គឺតែងមានអារម្មណ៍ថា ដូចបានមកលេងផ្ទះបងប្អូន អីចឹង ដែរ ព្រោះប្រទេសយើងទាំងពីរមានប្រវត្តិទំនាក់ទំនង និងចំណងមិត្តជាយូរលង់ ហើយទំនាក់ទំនងបានបន្តថែរក្សា និងពូនជ្រំដោយថ្នាក់ដឹកនាំគ្រប់ជំនាន់។ សម្តេចរដ្ឋសភាធិបតីបានជម្រានជូនលោកជំទាវ ថា សម្តេចធ្លាប់បានមកចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលស្រ្តី លើកទី៤ នាឆ្នាំ១៩៩៥ ដែលនោះកិច្ចប្រជុំ បានអនុម័តនូវសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង (Beijing Declaration and Platform of Action) ដែលឯកសារនេះបានប្រើជាឯកសារគោលសកល ក្នុងការជំរុញឱ្យមានការកែទម្រង់ និងបានធ្វើឱ្យសមភាពយេនឌ័រ ក្លាយជាតម្លៃសកល និងអាទិភាព។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី គឺជាការជួបជុំថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកំាង ឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តី និងក្មេងស្រ្តីទូទំាងពិភពលោក។

កិច្ចប្រជុំដ៏សំខាន់នៅឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមមូលបទស្តីពី “អនាគតរួមគ្នាតែមួយ៖ ដំណើរការថ្មី និងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យ” ក៏ដូចជាការពង្រឹងការគំាទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្ត ការសម្រេចឱ្យបានសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងគោលដៅជាក់លាក់ស្តីពីយេនឌ័រ នៃរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។

ក្រោយពីអញ្ជើញដល់ទីក្រុងប៉េកំាង នៅរសៀលនេះ សម្តេចរដ្ឋសភាធិបតី និងជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Ms. Christine Arab) ប្រធានគណៈប្រតិភូ នៃអង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) អំឡុងពេលចូលរួមកិច្ចប្រជុំមេដឹកនាំពិភពលោក ស្តីពី ស្រ្តី (Global Leaders’ Meeting on Women) ផងដែរ៕



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា