ព័ត៌មាន
សម្ដេច ស ខេង អញ្ជើញសំណេះសំណាល និងផ្ដល់រង្វាន់ម៉ូតូដល់សិស្សនិទ្ទេស A នៅខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់ម៉ូតូដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ចំនួន ១៥៥ នាក់នៅទូទាំងខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើយោងតាមរបាយការណ៍របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា ឆ្នាំ២០២៥នេះ បេក្ខជនទទួលបាននិទ្ទេស A នៅក្នុងខេត្តបាត់ដំបងមានចំនួន ១៥៥នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៤ និទ្ទេស A កើន ២៥នាក់។

ឯកឧត្តម សុខ លូ កោតសរសើរ និងថ្លែងអំណរគុណដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេស នាយក នាយិកា គណៈគ្រប់គ្រងសាលារៀនលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធានក្នុងការដឹកនាំ និងដំណើរការសាលារៀន និងការ បង្រៀនក្នុងថ្នាក់ ព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាព ប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព ជាពិសេស ការផ្តោតការយកចិត្តទុកដាក់ការងារបង្រៀន ថែទាំកូនចៅ រួមទាំងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រពីក្មួយៗ ទើបទទួលបានលទ្ធផលល្អប្រសើរគួជាទីគាប់ចិត្តនេះ។

ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលជារាជរដ្ឋាភិបាលបន្តវេនបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះបានកំណត់យកការអភិវឌ្ឍមូលធនមនុស្សជាបញ្ចកោណទី១ ជាយុទ្ធសាស្ត្រគន្លឹះ សម្រាប់បន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ជាមូលដ្ឋានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ដើម្បីបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម សម្តេចបានផ្តល់នូវអនុសាសន៍ដល់សិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវចងចាំថា លទ្ធផលប្រឡង គឺជាជោគជ័យមួយក្នុងការសិក្សារៀនសូត្រតែប៉ុណ្ណោះ។ ក្នុងការកសាងអនាគតនៃជីវិតរបស់ខ្លួន គ្រួសារ និងសង្គមជាតិ គឺត្រូវបន្តព្យាយាមបន្តដណ្ដើមយកជោគជ័យនានាជាបន្ថែមទៀត ដែលចំពោះមុខនេះគឺត្រូវពិចារណាឱ្យបានម៉ត់ចត់ក្នុងការជ្រើសរើសយកមុខវិជ្ជាណា ដែលស្របតាមចំណង់ចំណូលចិត្ត និងទីផ្សារការងារក្នុងសង្គម ដើម្បីជាទុនដ៏សំខាន់ក្នុងការកសាងជីវភាពរស់នៅផ្ទាល់ខ្លួន គ្រួសារ និងការចូលរួមអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ព្រមទាំងបន្តប្រមូលផ្តុំខិតខំលើកកម្ពស់ក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើ សំណូមពររបស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព៕












-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា