ព័ត៌មាន
ឯកឧត្តមនាវីឯក ទៀ សុខា៖ កងទ័ពជើងទឹកត្រៀមកម្លាំង និងឧបករណ៍រួចជាស្រេចសម្រាប់អន្តរាគមន៍ជួយពលរដ្ឋជួបគ្រោះទឹកជំនន់
ឧត្តមនាវីឯកទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឲ្យដឹងថា កងទ័ពជើងទឹកបានត្រៀមកម្លាំងនិងមធ្យោបាយរួចជាស្រេចសម្រាប់ចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋ ជួបករណីទឹកជំនន់នៅតាមបណ្តារាជធានី-ខេត្តនានា។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានលើកឡើងថា ខណៈគ្រោះទឹកជំនន់បានកំពុងគំរាមកំហែងនៅប្រទេសជិតខាងរបស់កម្ពុជា ហើយក៏ទទួលបានបទបញ្ជាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាឯកឧត្តម នាយឧត្តសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រៀមខ្លួនចុះអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នោះ បញ្ជការដ្ឋានកងទ័ពជើងទឹកបានត្រៀមកម្លាំងនិងសម្ភាររួចជាស្រេចសម្រាប់ចុះជួយអន្តរាគមន៍គ្រប់ពេលវេលាទាំងអស់ ពោលគឺ២៤ ម៉ោងលើ២៤ម៉ោង។
ឯកឧត្តមឧត្តមនាវីឯកមេបញ្ជាការកងទ័ពជើងទឹកបានបញ្ជាក់ថា«ជារៀងរាល់ឆ្នាំកងទ័ពជើងទឹក តែងតែរៀបចំធ្វើផែនការត្រៀមសង្គ្រោះ គ្រោះមហន្តរាយ ដែលជាពិសេសសង្កត់លើគ្រោះមហន្តរាយដោយទឹកជំនន់។ ក្នុងឆ្នាំ ២០២៥នេះ យើងបានចាត់តាំងកម្លាំង តាមបណ្ដាអង្គភាពចំណុះមានដូចជាទីបញ្ជាការកងទ័ពជើងទឹក ត្រៀម១កងឯកភាពនាវាល្បាតទន្លេ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ១កងឯកភាពលេខ៧០៨ និងនៅមូលដ្ឋានសមុទ្ររាម។ តាមបណ្ដាលកងភាពនីមួយៗ បានរៀបចំមធ្យោបាយសម្ភារៈដូចជា នាវា អូរប័រ ទូក និងពោងសង្គ្រោះជាដើមសម្រាប់ជាមធ្យោបាយសង្គ្រោះនៅពេលមានទឹកជំនន់»។
ជាមួយគ្នានោះដែរឯកឧត្តមក៏បានឲ្យដឹងផងដែរថា ក្រៅពីត្រៀមនូវកម្លាំង និងធម្យោបាយនានា កងទ័ពជើងទឹកក៏បានត្រៀមនូវស្បៀងអាហារមួយចំនួនសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះនូវទឹកជំនន់ទាំងនោះផងដែរ ដើម្បីជួយសម្រាល់ទុក្ខលំបាករបស់ពួកគាត់៕ អត្ថបទបាន ចក់




-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត