ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅទីក្រុងប៉េកំាង ក្រោមអធិបតីភាព ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។
កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកនេះ ប្រារព្ធធ្វើឡើងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដោយមានវត្តមានថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងដៃគូអភិវឌ្ឍន៍នានា ជាច្រើនរយនាក់ចូលរួម ដើម្បីពិនិត្យវឌ្ឍនភាពនៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងឆ្នាំ១៩៩៥ ដែលជាមូលដ្ឋានគ្រឹះ និងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្រ្តី និងការពារសិទ្ធិរបស់ស្រ្តីនិងក្មេងស្រ្តីទូទាំពិភពលោក។
កិច្ចប្រជុំនេះ ក៏ជាកាលានុវត្តមួយក្នុងការពង្រឹងការគាំទ្រ និងបន្តការប្តេជ្ញាចិត្តជាថ្មី ផ្នែកនយោបាយនៅកម្រិតខ្ពស់បំផុតសម្រាប់ការអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាព និងពន្លឿនការអនុវត្តការសម្រេចនូវសមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្រ្តី និងក្មេងស្រី និងកំណត់គោលដៅជាក់លាក់ស្តីពី យេនឌ័ររបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្ន។
ឯកឧត្តម ស៊ី ជីងពីង បានគូសបញ្ជាក់ថា៣០ឆ្នាំបន្ទាប់ពីសន្និសីទទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៩៥ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកបានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដោយបានត្រួសត្រាយផ្លូវសម្រាប់អនាគតដែលកំណត់ដោយសមភាព ភាពធន់ និងក្តីសង្ឃឹមកាន់តែច្រើនសម្រាប់ស្រ្តី។
ទោះជាលទ្ធផលនៃការអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង បានសម្រេចជាច្រើនហើយក្តីក៏ ឯកឧត្តមប្រធានាធិបតីចិន បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការគ្នាបន្ថែមទៀត ដូចជាការជំរុញបរិយាកាសសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយសម្រាប់ស្រ្តី។ ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ការបណ្ដុះបណ្ដាលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់សម្រាប់ស្ត្រី។ ស្ត្រីគួរតែចូលរួមក្នុងការអភិវឌ្ឍបៃតង និងដំណើរការទំនើបភាវូបនីយកម្ម ដូចជាការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត ព្រមទាំងការសម្រេចចិត្តក្នុងចំណែកស្មើគ្នានៃអត្ថប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
ឯកឧត្តមបន្តថា គេត្រូវរួមគ្នាបង្កើតក្របខណ្ឌអភិបាលកិច្ចសកលសម្រាប់ស្ត្រី និងការចូលរួមនៅទូទាំងវិស័យដែលមានធនធានគ្រប់គ្រាន់សម្រាប់ស្ត្រីទាំងអស់ និងដើម្បីលើកកម្ពស់តម្លៃរួម និងក្រមសីលធម៌នៅក្នុងសង្គម។ រួមគ្នាបង្កើតសករាជថ្មីសម្រាប់អភិបាលកិច្ចសកលសម្រាប់ស្ត្រី។
ក្នុងរយៈពេល ៥ ឆ្នាំ ប្រទេសចិននឹងបរិច្ចាគ ១០ លានដុល្លារអាមេរិកជូនដល់អង្គការ UN Women, និងថវិកា១00 លានដុល្លារ សម្រាប់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង សម្រាប់មូលនិធិជួយដល់ស្រ្តី និងក្មេងស្រី និងដៃគូពាក់ព័ន្ធ និងគម្រោងខ្នាតតូចៗចំនួន ១០០០ គម្រោង សម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ស្រ្តី និងស្រ្តីចិន ជាង ៥០ ០០០ នាក់ និងការបង្កើតមជ្ឈមណ្ឌលស្ត្រីសម្រាប់អភិវឌ្ឍសមត្ថភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធ និងដៃគូដើម្បីបណ្តុះបណ្តាលស្ត្រីដែលមានទេពកោសល្យបន្ថែមទៀត។
បន្ទាប់ពីពិធីបើកកិច្ចប្រជុំជាផ្លូវការហើយ កិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នឹងស្តាប់នូវបទអន្តរាគមន៍ពីប្រមុខរដ្ឋ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងបណ្តាដៃគូនានា អំពីវឌ្ឍភាពនៃការអនុវត្តសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកំាងឆ្នាំ១៩៩៥។ សម្តេចមហារដ្ឋសភាធិបតី ក៏នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំ នៅរសៀល ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥នេះ ផងដែរ៕











-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា