ព័ត៌មាន
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកោះកុង
កោះកុង៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជន រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំ បានដឹកនាំមន្រ្ដីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយមានការចូលរួមពីអាជ្ញាធរខេត្ត ស្រុក អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងខេត្តកោះកុង ដូចខាងក្រោម៖
ទី១៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវកម្រាលបេតុ ១ខ្សែ មានប្រវែងសរុប ២៦,១០គ.ម ក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង ១៦,៧១៥គ.ម ទទឹង ៨ម៉ែត្រ និងផ្លូវបេតុងប្រវែង ៩,៣៨៥គ.ម ទទឹងមានប្រវែងចន្លោះពី ៨ម៉ែត្រ ទៅ ១០ម៉ែត្រ ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៤៨ ត្រង់គីឡូម៉ែត្រ១១៧ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដល់ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ។ ខ្សែផ្លូវនេះ ចាប់ផ្តើមសាងសង់ពីខែមីនា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចបានវឌ្ឍនភាព ៧៥% គ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ។ ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួន សរុបចំនួន ៨៩៥គ្រួសារ ស្មើនឹង ៣ ៤២៧នាក់។ ជារួមខ្សែផ្លូវមួយខ្សែនេះ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលតភ្ជាប់ទីប្រជុំជនស្រុកថ្មបាំងមកផ្លូវជាតិលេខ៤៨ និងឆ្ពោះទៅក្រុងខេមរភូមិ ដែលជាទីប្រជុំជនសំខាន់របស់ខេត្តកោះកុង ។
ទី២៖ ស្រះទឹកសហគមន៍១កន្លែង ស្ថិតនៅក្នុងភូមិ ត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ដែលមានបណ្ដោយប្រវែង ៤០ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ មានសមត្ថភាពផ្ទុកទឹកបាន ៦ ៣០០ ម៉ែត្រគូប។ ស្រះសហគមន៍នេះ ត្រូវបានសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២៤ បម្រើផលប្រយោជន៍ដល់ប្រជាជនក្នុងមូលដ្ឋានចំនួន ៥៨៤គ្រួសារ ស្មើនឹង ២ ៧៤៧នាក់។
ផ្លូវ និងស្រះសហគមន៍នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ទទួលបានហិរញ្ញប្បទានសប្បទានពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុងសរុបប្រវែង ២៧០គ.ម និងមានសំណង់សិល្បការ្យ ព្រមទាំងស្រះទឹកសហគមន៍ចំនួន ១១៨ស្រះ នៅក្នុងខេត្តគោលដៅចំនួន ៥ខេត្ត រួមមាន ខេត្តប៉ៃលិន កោះកុង កំពង់ឆ្នាំង ព្រៃវែង និងត្បូងឃ្មុំ។
សូមជម្រាបជូនផងដែរថា ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ឱ្យពន្លឿនការសាងសង់ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងគំនូសប្លង់ដូចមានក្នុងកិច្ចសន្យាការងារ ក្នុងគោលបំណងធានាឱ្យបានផ្លូវជាប់ប្រកបដោយគុណភាព មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង៕










-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត