ព័ត៌មាន
ពន្លាជាតិកម្ពុជា ទទួលបាន “ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនា នាព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក
ពន្លាជាតិកម្ពុជា ទទួលបានកិត្តិយសលើឆាកអន្តរជាតិ ដោយទទួលបាន ”ពានរង្វាន់សំរឹទ្ធ” លំដាប់ពិភពលោកផ្នែករចនាការតាំងបង្ហាញ ក្នុងក្រុមប្រភេទពន្លាជាតិប្រភេទ B និង X នាកម្មវិធីប្រគល់ពានរង្វាន់ កាលពីទី១២ ខែតុលា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិ ក្នុងគោលបំណងដើម្បីប្រកាសនិងផ្តល់ពានរង្វាន់ដល់បណ្តាប្រទេសនិងអង្គការអន្តរជាតិដែលបានចូលរួម ដែលក្នុងនោះ មានពានរង្វាន់សរុបចំនួន ៤៩ (ពានរង្វាន់មាស ប្រាក់ និងសំរិទ្ធ ចំនួន ៤៥ និងពានរង្វាន់និរន្តរភាព ចំនួន ៤)។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនេះ មានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិផ្សេងៗ សរុបចំនួន ១៦៥ ហើយការវាយតម្លៃពានរង្វាន់នេះ ត្រូវបានធ្វើឡើងដោយការិយាល័យពិព័រណ៍អន្តរជាតិប្រកបដោយភាពសុក្រិតនិងតម្លាភាព ដែលក្នុងនោះប្រទេសចូលរួមផ្លូវការត្រូវផ្តល់ជូននូវឯកសារពាក់ព័ន្ធនឹងការវាយតម្លៃដូចជា៖ សេចក្ដីថ្លែងការណ៍ប្រធានបទ, គំនិតរចនា, ស្ថាបត្យកម្ម, ការរចនាខាងក្រៅ, ខ្លឹមសារ និងការអភិវឌ្ឍមូលបទ។ ក្នុងពេលវិនិច្ឆ័យមានពីរវគ្គ លើកទី១ កំណត់ចុះវាយតម្លៃនៅពន្លាជាតិកម្ពុជា ដែលមានគណៈវិនិច្ឆ័យចំនួន៩រូប និងលើកទី២ គណៈវិនិច្ឆ័យអញ្ជើញចុះមកពន្លាជាតិដោយមិនជូនដំណឹង។
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រយៈពេល៦ខែនេះ កម្ពុជាបាន ជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរ ដ៏សម្បូរបែប។
ព្រឹត្តិការណ៍ពិភពលោកនេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតី ព្រះអង្គម្ចាស់ Akishino។ នាកម្មវិធីបិទនេះផងដែរ ក៏មានការប្រគល់ទង់ BIE ជូន ប្រទេសស៊ែបី ក្នុងការរៀបចំពិព័រណ៍អន្តរជាតិ Specialized Expo 2027 Belgrade និងប្រទេសជប៉ុន ក្នុងការរៀបចំពពិព័រណ៍អន្តរជាតិ International Horticultural Expo 2027 Yokohama ៕









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា