ព័ត៌មាន
កម្ពុជាចូលជាសមាជិកអង្គការស្តង់ដារអន្តរជាតិ ISO គាំទ្រដល់ការរីកចម្រើនវិស័យឧស្សាហកម្មក្នុងស្រុក
ភ្នំពេញ ៖ អង្គការស្តង់ដារអន្តរជាតិ ISO បានទទួលយក និងអនុម័តឱ្យប្រទេសកម្ពុជាក្លាយជាសមាជិកពេញសិទ្ធ ដែលនេះបានបង្ហាញអំពី ការបោះជំហ៊ានរបស់កម្ពុជា ទៅនិងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះគាំទ្រដល់ការរីកចម្រើនបន្ថែម ក្នុងវិស័យឧស្សាហកម្ម និង អាជីវកម្មនៅកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងទិវាស្តង់ដារពិភព លោកប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នេះថា ស្តង់ដារបានជួយឱ្យប្រទេសនានាធ្វើការរួមគ្នា ឆ្ពោះទៅសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ដោយផ្តល់មូលដ្ឋានគ្រឹះផ្នែកបច្ចេកទេស សម្រាប់ជំរុញផលិត កម្ម លើកកម្ពស់ការធ្វើពាណិជ្ជកម្មប្រកបដោយការទទួលខុសត្រូវ នវានុវត្តន៍ និងធន់និងវិបត្តិ។ ចំណែកទិវាស្តង់ដារពិភពលោកឆ្នាំនេះ បានផ្តោតទៅលើគោលដៅទី១៧ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ពោលគឺ ពង្រឹងភាពជាដៃគូជា សកល ដើម្បីគាំទ្រ និងសម្រេចឱ្យបាននូវមហិច្ឆិតា និងគោលដៅអភិវឌ្ឍន៍ទាំងឡាយដែលបានកំណត់ត្រឹមឆ្នាំ២០៣០។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សម្រាប់កម្ពុជា, ស្តង់ដារមិនគ្រាន់តែជាឯកសារបច្ចេកទេសប៉ុណ្ណោះទេ វាគឺជាឧបករណ៍គន្លឹះសម្រាប់ ភាពប្រកួតប្រជែងរបស់យើង តាមរយៈការអនុម័ត និងការអនុវត្តន៍ស្តង់ដារ ផលិតករ និងសេវាឧស្សាហករក្នុងស្រុក អាចកែលម្អ គុណភាព និងសុវត្ថិភាពផលិតផល ដើម្បីទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ ពង្រីកទីផ្សាររបស់ខ្លួនចូលក្នុងតំបន់ និងពិភពលោក ដែលក្នុងនោះការអនុលោមតាមស្តង់ដារជាកត្តាកំណត់ដ៏សំខាន់ ជាក់ស្តែងការចូលជាសមាជិកពេញសិទ្ធរបស់អង្គការស្តង់ដារអន្តរជាតិ ISO នាពេលនេះ, ដែលកិច្ចការនេះគឺជាមូលដ្ឋានគ្រឹះ ជំរុញបន្ថែមដល់ឧស្សាហកម្មក្នុងស្រុកអាចដើរបានកាន់តែប្រសើរ។
ឯកឧត្តម ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងថា តាមរយៈការចូលជាសមាជិកអង្គការស្តង់ដារអន្តរជាតិ ISO នេះ វិទ្យាស្ថានស្តង់ដារកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិត ខំប្រឹងប្រែងយ៉ាងខ្លាំង ទើបធ្វើការងារនេះឈានសម្រេចបាន ដែលនេះគឺមោទនភាពរបស់កម្ពុជា ដែលបានឈានជើងចូលជាសមាជិក អង្គការស្តង់ដារអន្តរជាតិ ក្នុងនោះកម្ពុជាអាចចូលរួមផ្លាស់ប្តូគំនិត ការបញ្ចេញនូវយោបល់ និងការបោះឆ្នោតសម្រេចផ្សេងៗជាដើម។
ឯកឧត្តម ហែម វណ្ណឌី ថ្លែងឱ្យដឹងថា ជុំវិញការចូលជាសមាជិកនេះ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ អង្គការស្តង់ដារអន្តរជាតិ (ISO) បានអនុម័តដំឡើងកម្រិតសមាជិកភាពរបស់កម្ពុជាពី ”សមាជិកទំនាក់ទំនង” ទៅជា “សមាជិកពេញសិទ្ធិ” នៅក្នុងកិច្ចប្រជុំ មហាសន្និបាតលើកទី៤៧ របស់ខ្លួន នៅប្រទេសរវ៉ាន់ដា ដែលជាវឌ្ឍនភាពដ៏សំខាន់មួយទៀតសម្រាប់កម្ពុជា។ ការចូលរួមរបស់កម្ពុជាក្នុង សកម្មភាពអភិវឌ្ឍន៍ស្តង់ដារអន្តរជាតិ គឺជាកិច្ចការមួយដ៏សំខាន់ សម្រាប់ការពារផលប្រយោជន៍ឧស្សាហកម្ម និងអាជីវកម្មនៅកម្ពុជា បច្ចុប្បន្នអង្គការស្តង់ដារអន្តរជាតិ ISO មានសមាជិក ១៧៤ ប្រទេស មានគណៈកម្មការបច្ចេកទេសចំនួន ៨២៩ ដែលបានអនុវត្តស្តង់ ដារចំនួនជាង ២,៦ ម៉ឺនស្តង់ដារ ក្នុងនោះមានប្រទេសជាសមាជិកជាច្រើនបានចូលរួមយ៉ាងសកម្ម ក្នុងគណៈកម្មការបច្ចេកទេស និងបានជួយឱ្យប្រទេសទាំងនោះមានឧស្សាហកម្មរីកចម្រើន និងមានទីផ្សារធំទូលាយសម្រាប់ផលិតផលរបស់ខ្លួន៕
អត្ថបទ៖ សុន រ៉ាឌី










-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16