ព័ត៌មាន
រដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យមើលការដ្ឋានផ្លាស់ប្ដូរការ៉ូឡាថ្មី ដើម្បីធានាត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីជំនាញនៃរដ្ឋបាលខណ្ឌ៧មករា ចុះត្រួតពិនិត្យមើលការដ្ឋានផ្លាស់ប្ដូរការ៉ូឡាថ្មី នៅកំណាត់មហាវិថីហ្សាលឌឺហ្គោល ដើម្បីធានាបានត្រូវតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៥ ក្រោមវត្តមាន លោក ថេង សុថុល អភិបាលខណ្ឌ៧មករា រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលការដ្ឋាន ស្ថិតនៅកំណាត់មហាវិថីហ្សាលឌឺហ្គោល មូលដ្ឋានសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានឲ្យដឹងថាការចុះត្រួតពិនិត្យមើលការដ្ឋាននេះគឺ ដើម្បីមើលថាតើក្រុមហ៊ុនដេញថ្លៃវិនិយោគនៅក្នុងខណ្ឌ ការដ្ឋានអនុវត្តតាមលក្ខណៈបច្ចេកទេសដែរឬទេ។ និងណែនាំឲ្យម្ចាស់ក្រុមហ៊ុន ឲ្យមានលក្ខណះបច្ចេកទេសត្រឹមត្រូវ និងធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋ ត្រូវកាត់បន្ថយឲ្យបានច្រើនបំផុត។
លោកអភិបាលបានបញ្ចាក់បន្ថែមឲ្យដឹងថាការផ្លាស់ប្ដូរការ៉ូឡាថ្មីនេះ ជាគម្រោងរបស់រដ្ឋបាលសង្កាត់ ដោយសង្កេតឃើញថាការ៉ូឡានៅចិញ្ជើមមហាវិថីហ្សាលឌឺហ្គោលនេះ មានសភាពចាស់ទ្រុឌទ្រោម ខូចខាត ដូច្នេះដើម្បីលើកកម្ពស់សោរភ័ណ្ឌផ្លូវសម្រាប់ ពលរដ្ឋអ្នកដំណើរងាយស្រួលក្នុងការធ្វើដំណើរដោយថ្មើរជើងជៀសវាង បង្កគ្រោះថ្នាក់ណាមួយជាយថាហេតុ រដ្ឋបាលខណ្ឌបានផ្លាស់ប្ដូរការ៉ូឡាថ្មីដោយ លើកឲ្យខ្ពស់ជាងមុន និងធានាគុណភាពល្អជាងមុនផងដែរ។ ជាពិសេសនោះបានការ៉ូឡាឆ្នូតពណ៌លឿន សម្រាប់កំណត់ព្រំរួចស្រេចផងដែរ។
ជាចុងក្រោយលោកអភិបាលបានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខណ្ឌត្រូវចុះត្រួតពិនិត្យតាមការរដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌឲ្យបានញឹកញាប់ដើម្បីពិនិត្យថាមើលឲ្យមានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការដ្ឋាន។
គួរបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងកំណាត់ផ្លូវហ្សាលឌឺហ្គោល ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈគំរូលេីកំណាត់ផ្លូវហ្សាលឌឺហ្គោល រដ្ឋបាលខណ្ឌ៧មករាបានកំណត់យកមហាវិថីហ្សាលឌឺហ្គោលធ្វើជាផ្លូវគំរូ ដែលមានបរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពល្អសម្រាប់មូលដ្ឋាន ខណ្ឌ៧មករា៕ អត្ថបទ៖ កុម្ភៈ






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16