ព័ត៌មាន
ប្រជាពលរដ្ឋកំពុងរុះរើសម្ភារៈចេញពី អគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលចាស់ទ្រុឌទ្រោមខ្លាំង
ភ្នំពេញ៖ អគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលចាស់ទ្រុឌទ្រោមខ្លាំង នឹងត្រូវបានក្រសួងរៀបចំដែនដី និងអាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំវាយរំលំ ជៀសវាងបាក់រលំបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ ខណៈពលរដ្ឋ ក៏បានរើសសម្ភារៈចេញពីអាគារបណ្ដើរៗផងដែរ។
ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធររាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំដំណើរការវាយរំលំអគាអតីត «សណ្ឋាគារអង្គរមានជ័យ» ដែលមានទីតាំង ស្ថិតនៅ កែងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដោយអគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំងដែលអាចនឹងបាក់រលំ ធ្វើឲ្យមានគ្រោះថ្នាក់ដល់ពលរដ្ឋ។
ដំណើរការវាយរំលំអគារនេះ មានការចូលរួមពីលោក យស់ ឆោមណារ៉ាឌី រដ្ឋលេខាធិការ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរខណ្ឌ ៧មករាផងដែរ និងក្រុមហ៊ុនទទួលម៉ៅការ សាជីវកម្ម ពិស្ណុការ អន្តរជាតិ។
លោក សុខ ស៉ីធារ៉ា អគ្គនាយកក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា ដំណើរការវាយរំលំអគារនេះ ក្រុមហ៊ុនទទួលម៉ៅការ សាជីវកម្ម ពិស្ណុការ អន្តរជាតិ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រយះពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ម្សិលមិញតទៅ នឹងវាយកម្ទេចរួចជាស្ថាពរ។
មន្រ្តីជំនាញបានបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះគ្រួសារដែលរស់នៅក្នុងអគារ ឬម្ចាស់បន្ទប់ សរុប៦៥គ្រួសារ មានចំនួន ៦៣គ្រួសារ បានស្រុះស្រួលឯកភាពបញ្ឈប់ការរស់នៅក្នុងអគារអង្គរមានជ័យ និងបានរុះរើសម្ភារៈចេញដោយឯកភាពទទួលយកសំណងតាមតម្លៃទីផ្សារ ទៅរស់នៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព។
ដោយឡែកនៅសល់គ្រួសារចំនួន២ ដែលពុំទាន់ឯកភាពទទួលយក ដំណោះស្រាយនៅឡើយ ក្រសួងជំនាញនិងបន្តសម្របសម្រួលជាមួយបងប្អូនចំនួន២គ្រួសារបន្តរហូតបានបញ្ចាប់ដោយឯកភាពគ្នា តាមយុទ្ធសាស្រ្តទទួលយកបានទាំងអស់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឯកភាពជាគោលការណ៍តម្លើងតម្លៃដល់ ២ ៥០០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ ដែលធ្វើឱ្យតម្លៃគោល (គិតពីជាន់ផ្ទាល់ដីដល់ជាន់ទី៦) កើនដល់ ៧ ៦៩០ដុល្លារអាមេរិកក្នុង១ម៉ែត្រការ៉េ លើសពីតម្លៃទីផ្សារប្រមាណ ២២% ដោយយោងតាមតម្លៃដែលក្រុមហ៊ុនចំនួន ០៣បានធ្វើការវាយតម្លៃពីឆ្នាំ២០២៣ដល់២០២៥។
សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំ សរុប៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង១០៧បន្ទប់។ អគារនេះមានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើង តាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្នសំណង់អគារមានអាយុ ៧៥ឆ្នាំមកហើយ។
សូមបញ្ជាក់ថាក្រសួងបានទុកពេលវេលាឱ្យជាច្រើនខែមកហើយជូន គ្រួសារដែលពុំទាន់ទទួលយកសំណង តែពួកគាត់មិនទាន់សម្រេចចិត្តមកទទួលយក ដោយសារភាពចាស់ទ្រុឌទ្រោម របស់អគារនេះ។
អត្ថបទ៖ កុម្ភៈ









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16