ព័ត៌មាន
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍ ១ ៤០០ កន្លែងលើ២១មុខជំនាញ និងមានប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ភ្នំពេញ៖ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។
មុខជំនាញទាំង ២១ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងារកំបោរ, ការងារការ៉ូ, ការដំឡើងសរសៃដែក, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងគ្រឿងឈើសម្រេច, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន, ការផ្សារអគ្គិសនី, ការកែច្នៃបន្លែ និងផ្លែឈើ, ការផលិតនំ, ការចម្អិនម្ហូប(ខ្មែរ), ការងារគេហកិច្ច, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មបសុព្យាបាល, ការបណ្តុះ ថែទាំ និងប្រមូលផលដំណាំផ្សិត, ការដាំ ថែទាំ និងប្រមូលផលដំណាំបន្លែ, ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត, ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយចន្ទី, ការចិញ្ចឹម ថែទាំ និងប្រមូលផលត្រីប្រា, ការថែទាំ និងបង្កាត់ត្រីមេពូជ, ការចិញ្ចឹម ថែទាំ និងប្រមូលផលសត្វ។
ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៨៦ ៤០៣ ១០៤/ ០៩៩ ៧៥៩ ៩៩០ / ០៧១ ៣៦៨ ៣៣៦០ / ០៩២ ២០០ ០០២ / ០១២ ៨២២ ៤៩៥ / ០៩៨ ៦០០ ៩៤២ ឬ អញ្ជើញមកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដោយផ្ទាល់ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ៥៧ ភូមិអណ្តូងព្រីង សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ខាងលិចរង្វង់មូលនាងរំសាយសក់ចម្ងាយ១៥០០ម៉ែត្រ)៕









-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ