ព័ត៌មាន
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា នៅត្រឹមឆ្នាំ២០២៩ កម្ពុជា នឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបន្តដំណើរទៅមុខទៅកាន់ប្រទេសអភិវឌ្ឍន៍ ដែលជាគោលនយោបាយត្រូវបានដាក់ចេញប្រកបដោយភាពប្រាកដនិយម។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានឹងចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍន៍។ សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល, និង បញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដា និង របៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និង សកល។
ពេលឥឡូវ យើងនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDC) យើងខ្ចីលុយធនាគារពិភលោក គេឱ្យក្នុងអត្រាសម្បទាន អនុគ្រោះ នាំចេញទៅក្រៅគេឱ្យGSP តែពេលយើងចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវបន្ថយលក្ខខណ្ឌ គេថាយើងរឹងដៃជើងហើយ ដូច្នេះយើងត្រូវតែពង្រឹងខ្លួន អភិវឌ្ឍខ្លួន។ តើយើងត្រូវនៅរង់ចាំឱ្យគេជួយបន្តក់ទឹកឱ្យយើង ឬយើងត្រូវនៅក្ររហូតឬយ៉ាងម៉េច? ឬមួយយើងត្រូវហ៊ានប្រឈម? ត្រូវតែឈានចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីពង្រឹងខ្លួនឯង ត្រូវហ៊ានប្រឈមនឹងការលំបាកខ្លះ ដើម្បី ឈានទៅជាប្រទេសអភិវឌ្ឍនៅថ្ងៃក្រោយ។
សម្ដេចធិបតី បានបញ្ជាក់ទៀតថា ជាក់ស្ដែង ក្នុងក្របខ័ណ្ឌអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មស្ដង់ដាអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មបទបញ្ញត្តិបច្ចេកទេសអាស៊ាន, និង នីតិវិធីវាយតម្លៃអនុលោមភាព កំពុងក្លាយជាវិញ្ញាសា និងតេស្តសមត្ថភាពប្រកួតប្រជែងរបស់ MSME កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន និង ដៃគូពាណិជ្ជកម្មអាស៊ាន។
សម្ដេចរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចជា ទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន, កម្លាំងពលកម្មវ័យក្មេង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង សកល តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង យន្តការពាណិជ្ជកម្មនានា។ បញ្ហាប្រឈមទាំងនេះ គឺជាកត្តាជំរុញឱ្យមានការកែទម្រង់កាន់តែស៊ីជម្រៅ និងឆាប់រហ័សនៅកម្ពុជា ស្របតាមទិសស្លោក «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយជាកាលានុវត្តភាព ៕
អត្ថបទ៖ វ៉ាន់








-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ