ព័ត៌មាន
ផ្ទះថ្មីមួយខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជនរស់នៅស្រុកសណ្ដាន់ខេត្តកំពង់ធំ
ផ្ទះថ្មីទំហំ៥ ម៉ែត្រ គុណ ៧ ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក រនាបក្រាលក្តារជញ្ជាំងស្មាតប៊ត ដំបូលប្រក់ស័ង្កសីកិនភ្លី មានតសំយ៉ាបផ្ទះបាយប្រវែងង៣ ម៉ែត្រ នៅខាងក្រោយព្រមមានទាំងបង្គន់អនាម័យចំនួនមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ បានសាងសង់រួចរាល់ និងត្រូវបានប្រគល់ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះរស់នៅ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៥ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ។
លោក លន់ យ៉េន ប្រធានក្រុមប្រឹក្សាឃុំដងកាំបិត ស្រុកសណ្ដាន់ បានបញ្ជាក់ថា លោក ឡាច សុខា អាយុ៦១ ឆ្នាំ បានចូលបម្រើក្នុងអង្គភាពនគរបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ កាលពីឆ្នាំ ១៩៨៤ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឲ្យចូលនិវត្តន៍នៅឆ្នាំ២០១៦។ លោកឡាច សុខា មានភរិយាឈ្មោះឈុំ គឹមស្រៀង អាយុ៥៨ ឆ្នាំ មានសមាជិកគ្រួសារនៅក្នុងបន្ទុកចំនួន ៧ នាក់ មានដី តែគ្មានផ្ទះរស់នៅពិតប្រាកដ ដោយកន្លងមករូបគាត់និងភរិយា និងកូនពៅម្នាក់ធ្វើធ្វើកម្មករចំការកៅស៊ូ ហើយស្នាក់នៅជាមួយក្រុមហ៊ុន ។ ដោយឡែកកូនរបស់គាត់ពីរនាក់ទៀតទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយទទួលបានរបាយការណ៍ពីថ្នាក់ដឹកនាំសមាគមអតីយុទ្ធជន និងអាជ្ញាធរនៅមូលដ្ឋាន និងដោយមើលឃើញពីការលំបាកនេះ គណៈកម្មាធិការស្វាគមន៍អតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាខេត្តកំពង់ធំ បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍គុណគីម អនុប្រធាននិងជាអគ្គលេខាធិការ អ ន ក ដើម្បីសម្រេចការសាងសង់ផ្ទះជូនដល់ក្រុមគ្រួសារ លោក ឡាច សុខា ដែលត្រូវបានប្រគល់ជូនដើម្បីរស់នៅបានសមរម្យ និងជាកម្មសិទ្ធិសម្រាប់ជាប្រយោជន៍ដល់កូនចៅតទៅ ។ ហើយនៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បាននាំយកនូវុ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនក្រុមគ្រួសារលោកឡាច សុខា សម្រាប់ប្រើប្រាស់ក្នុងឱកាសទទួលបានផ្ទះថ្មីនេះផងដែរ។
លោកឡាច សុខា និងភរិយា បាទសូមគោរពថ្លែងអំណរគុណជាទីបំផុតមិនអាចបឋំភ្លេចបានចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ព្រមទាំងគណៈកម្មាធិការសមាគមន៍បតីតយុទ្ធជននិងវិវឌ្ឍជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ដែលបានសាងសង់ផ្ទះថ្មីជូនដល់ក្រុមគ្រួសាររបស់គាត់បានរស់នៅសមរម្យនៅថ្ងៃនេះ និងសូមគោរពជូនពរសម្ដេចតេជោហ៊ុនសែន និងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននៅសុខភាពល្អ ដើម្បីបន្តដឹកនាំនាវាកម្ពុជា ក្នុងសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរុងរឿងបន្ថែមទៀត៕





-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»