ព័ត៌មាន
អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកំពង់ឆ្នាំងត្រូវបានប្រគល់ទទួលនៅថ្ងៃនេះ
កំពង់ឆ្នាំង ៖នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ មានរៀបចំពិធីផ្ទេរ-ប្រគល់អគារហ្វឹកហ្វឺនដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យសកម្មភាពកម្ចាត់មីន។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានជួយជម្រុញ និងគាំទ្រគម្រោងសាងសង់សំណង់អគារនេះ ព្រមទាំងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដ៏មានតម្លៃសម្រាប់ការសាងសង់អគារទាំងអស់ដូចខាងលើ។ ជំនួយនេះផ្តល់ជូនរាជរដ្ឋាភិបាលដើម្បីគាំទ្រការបង្កើនសមត្ថភាពអង្គភាពCMAC ក្នុងការផ្ដល់ការហ្វឹកហ្វឺនទាំងបច្ចេកទេសជំនាញ និងការផ្លាស់ប្ដូរបទពិសោធន៍ក្នុងវិស័យសកម្មភាពកំចាត់មីនទាំងក្នុងក្របខ័ណ្ឌជាតិនិងអន្ដរជាតិ ជាពិសេសផ្តល់ជូនបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
រដ្ឋាភិបាល និងប្រជាជនជប៉ុន បានផ្តល់អគារចំនួន៧ខ្នង ក្នុងនោះរួមមាន ១. អគារថ្នាក់រៀន១ខ្នង ២ជាន់ចំនួន១០បន្ទប់ ២. អគារអន្តេវាសិកដ្ឋានចំនួន២ខ្នង មានចំនួន៣០បន្ទប់ ៣. អគារសាលប្រជុំចំនួន១ខ្នង (មានចំណុះចំនួនជាង៤០០នាក់) ៤. អគារអាហារដ្ឋានចំនួន១ខ្នង ៥. អគារបន្ទប់អនាម័យចំនួន១ខ្នង និង៦. អគារអគ្គិសនីចំនួន១ខ្នង ដែលបានបញ្ចប់ការងារសាងសង់សំណង់គោល ហើយត្រូវធ្វើការផ្ទេរ-ប្រគល់មកឱ្យអង្គភាពCMAC គ្រប់គ្រង។ ចំពោះការបំពាក់គ្រឿងសង្ហារឹម ប្រពន្ធ័កុំព្យួទ័រ និងប្រពន្ធ័សម្ភារៈឧបទេស និងត្រូវបញ្ចប់នៅចុងខែមករា ឆ្នាំ២០២៦ឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា៖ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលផ្ដល់ជូនអង្គភាពCMAC សម្រាប់សាងសង់អគារហ្វឹកហ្វឺនទាំងនេះ បានអនុវត្តការងារសាងសងដោយក្រុមវិស្វករនៃក្រុមហ៊ុន Sato Kogyo ប្រទេសជប៉ុន។ គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ ការសាងសង់សំណង់អគារនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង បានដំណើរការទៅដោយរលូនស្របតាមផែនការដែលបានកំណត់៕
អត្ថបទ ៖ ហុង វាសនា


-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ