ព័ត៌មាន
ឯកឧត្តម សៅ សុខា និងសប្បុរសជនផ្តល់ម៉ូតូជាង១០០គ្រឿង និងវិទ្យុទាក់ទងជាង៦០គ្រឿងដល់អធិការ និងសឹករងស្រុកស្វាយទាប ខេត្តស្វាយរៀង
ភ្នំពេញ ៖ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលមុតមាំទៅលើភូមិឃុំមានសុវត្ថិភាព ឯកឧត្តម សៅ សុខា បានខិតខំគៀងគរជំនួយពីសប្បុរសជនជាបណ្តើរៗ ដើម្បីបានចែកជូនដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញស្រុកស្វាយទាប ខេត្តស្វាយរៀង។
ជាក់ស្តែងនារសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្វាយទាប ខេត្តស្វាយរៀង ឯកឧត្តម សែ វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ និង ឯកឧត្តម សុខា រ៉ានាថ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ តំណាងឱ្យឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញបើកចែកម៉ូតូ និងវិទ្យុទាក់ទងជូន អង្គភាព និងស្ថាប័នជុំវិញស្រុករួមមាន ៖
១. អធិការដ្ឋាននគរបាលស្រុក ម៉ូតូចំនួន ០៩គ្រឿង វិទ្យុទាក់ទង ចំនួន៥៤គ្រឿង និងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត
២. ផ្នែកសឹករងស្រុក ម៉ូតូចំនួន ១០គ្រឿង
៣. មូលដ្ឋានកងរាជអាវុធហត្ថស្រុក ម៉ូតូចំនួន ០៥គ្រឿង
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៩ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ម៉ូតូចំនួន ៤៥គ្រឿង
៥. សាលាឃុំ និងមន្ទីរបក្សឃុំទាំង០៩ ក្នុងស្រុកស្វាយទាប ម៉ូតូចំនួន ១១គ្រឿង
៦. វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងស្រុក ម៉ូតូចំនួន ៣៣គ្រឿង។
៧. មណ្ឌលសុខភាព ម៉ូតូចំនួន ០៤គ្រឿង ។
សរុបម៉ូតូចំនួន ១១៧គ្រឿង និងវិទ្យុទាក់ទង ចំនួន៥៤គ្រឿង ព្រមទាំងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត។
ឯកឧត្តម សែ វុទ្ធី តំណាងឱ្យឯកឧត្តម សៅ សុខា បានថ្លែអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាដើម្បីទិញសម្ភារៈទាំងអស់នេះដើម្បីបំពាក់ជូនអង្គភាព និង ស្ថាប័នជុំវិញស្រុកស្វាយទាប គឺសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តតួនាទីភារកិច្ច ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងកាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងដើម្បីឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត ថែមទាំងការបម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត ហើយជាពិសេសគឺការបម្រើឱ្យផ្នែកសុខមាលសាធារណៈ បានរហ័សទាន់ចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើមន្ត្រីតាមមូលដ្ឋាន៕











-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ