ព័ត៌មាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែជាំងអ៊ីន របស់ចិន សម្រេចបានកុងតឺន័រឆ្លងកាត់ ៥០០ ធីអ៊ីយូ
ព្រះសីហនុ ៖ នាវេលាម៉ោង ៤:៤៥ នាទីរសៀល ថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅចំណតផែកុងតឺន័រ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) លេខ៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសាទរ ការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ៥០០ ធីអ៊ីយូ ក្រោមកិច្ចសហប្រតិបត្តិការរវាង កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែជាំងអ៊ីន ទីក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ពីធីអបអរសាទរនេះ ប្រារព្ធ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោក Du Xiaogang លេខាបក្សទីក្រុងអ៊ូស៉ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ពិធីអបអរសាទរនេះ បង្ហាញអំពីចំណុចចាប់ផ្តើម នៃកំណើនបរិមាណកុងតឺន័រឆ្លងកាត់ដែលមានសក្តានុពល ដែលជាសមិទ្ធផល នៃតំណរភ្ជាប់កំពង់ផែ រវាង កសស និងកំពង់ផែជាំងអ៊ីន ទីក្រុងអ៊ូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន៕







-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ