ព័ត៌មាន
ពលរដ្ឋភូមិព្រៃចាន់ និងភូមិជោគជ័យ បន្តអត់ធ្មត់ ខណៈ២យប់មកនេះថៃមិនបង្កសំឡេងរំខាន
២យប់មកនេះ ថៃមិនបានចាក់សំឡេងរំខានអ្នកភូមិព្រៃចាន់ និងភូមិជោគជ័យ ទៀតឡើយ ទោះយ៉ាងណាពលរដ្ឋក្នុងភូមិបន្តអត់ធ្មត់ និងនៅទប់ទល់ការឈ្លានពានគ្រប់ពេល។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែបន្តការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបន្តអត់ធ្មត់រស់នៅក្នុងភូមិ បើទោះបីយោធាថៃ និងក្រុមជ្រុលនិយមថៃ តែងតែបង្កការរំខានទាំងយប់ទាំងថ្ងៃរយៈពេល ៤យប់៤ថ្ងៃកន្លងមក គឺកាលពីថ្ងៃទី១០ មកដល់យប់ថ្ងៃទី១៣ ឈានចូលវេលាទៀបភ្លឺថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ប្រជាពលរដ្ឋឱ្យដឹងថា ២យប់ហើយដែលថៃមិនបង្កសំឡេងរំខាន គឺយប់ថ្ងៃទី១៤ និងយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ តែ៤យប់កន្លងទៅ គឺពិតជាពិបាកខ្លាំងណាស់ក្នុងពេលសម្រាក។
សូមជម្រាបថា នៅយប់ថ្ងៃទី១៤ និងយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ថៃ មិនបានចាក់សំឡេងរំខានប្រជាពលរដ្ឋក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នោះទេ។ ឆ្លើយតបនឹងការបង្កហេតុជាបន្តបន្ទាប់របស់ភាគីថៃកន្លងមក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញត្តិបន្ទាន់ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃនេះជូនឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយបញ្ជាក់ថា សកម្មភាពរបស់ថៃជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា សំឡេង ទាំងនេះត្រូវបានចាត់ទុកជាសំឡេងខ្លាំង និងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេក ធ្វើឱ្យថប់អារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះ រួមទាំងស្ត្រី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ។ សកម្មភាពបែបវិទ្ធង្សនា និងបង្កហេតុទាំងនេះ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាជនកម្ពុជានោះទេ ថែមទាំងជាការគំរាមកំហែង និងបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទៀតផង៕








-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន7 days agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន7 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ