ព័ត៌មាន
ដើម្បីចង់បានសិទ្ធិជ្រកកោណនៅក្រៅប្រទេស បុគ្គល មី ដារ៉ា បានប្រព្រឹត្តអំពើថោកទាបជាច្រើននៅកម្ពុជា
យោធភូមិភាគទី៥ នៃកងទ័ពជើងគោកកម្ពុជា បានឲ្យដឹងថា ដើម្បីចង់បានសិទ្ធិជ្រកកោណ នៅប្រទេសអូស្ត្រាលី បុគ្គល មី ដារ៉ា ដែលជាអតីតនាយទាហានខ្មែរនៅយោធភូមិភាគទី៥ បានប្រព្រឹត្តបទល្មើសវិន័យកងទ័ពជាច្រើន ដូចជាបោកប្រាក់ប្រជាពលរដ្ឋ ដើម្បីនាំចូលក្របខណ្ឌបម្រើកងទ័ព។ មិនតែប៉ុណ្ណោះ បុគ្គលនេះ បានយកឡេសធ្វើការវាយប្រហារដល់រាជរដ្ឋាភិបាលដើម្បីទទួលបានឱកាសទៅរស់នៅប្រទេសអូស្ត្រាលីក្រោមរូបភាពរងការកៀបសង្កត់ផ្នែកនយោបាយពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធជាដើម។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អង្គភាពយោធភូមិភាគទី៥ កងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ បានឲ្យដឹងថា ដោយមួយរយៈនេះ មានគណនីហ្វេសប៊ុក ដែលមានឈ្មោះ Mey Dara បានបង្ហោះខ្លឹមសារផ្សាយផ្ទាល់ និងធ្វើការបកស្រាយលើបណ្តាញព័ត៌មានបម្រើឲ្យបរទេស និងបណ្ដាញព័ត៌មានប្រឆាំងមួយចំនួនទៀត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបានញុះញង់ លាបពណ៌ បំផ្លើសបំភ្លៃព័ត៌មានមិនពិត វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា។
យោភូមិភាគទី៥ បានបញ្ជាក់ថា បុគ្គលឈ្មោះ មី ដារ៉ា ពិតជាធ្លាប់ធ្វើជាយោធិន នៅអង្គភាពយោធភូមិភាគទី៥ ពិតប្រាកដមែន ដោយបានចូលបម្រើកងទ័ពនៅឆ្នាំ១៩៩១ ដល់ឆ្នាំ២០២៣ ជាវរសេនីយ៍ នាយរងការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី៥ ប៉ុន្តែក្នុងកំឡុងពេលបំពេញភារកិច្ចក្នុងអង្គភាពបុគ្គលនេះបានប្រព្រឹត្តកំហុសឆ្គងល្មើស និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទជាច្រើនលើក ច្រើនសារ និងបានធ្វើការអប់រំណែនាំពីសំណាក់នាយការិយាល័យអភិវឌ្ឍន៍ ក៏ដូចជាថ្នាក់ដឹកនាំយោធភូមិ ភាគទី៥ផងដែរ។
អង្គភាពយោធភូមិភាគទី៥ បានបញ្ជាក់ទៀតថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បុគ្គល មី ដារ៉ា បានប្រព្រឹត្តនូវកំហុសយ៉ាងធ្ងន់ធ្ងរ ខុសពីបទវិន័យទូទៅ នៃកងយោធពលខេមរភូមិន្ទ ដោយបានឆបោកទឹកប្រាក់ពីប្រជាពលរដ្ឋចំនួន៧០០០ដុល្លារអាមេរិក (ប្រាំពីរពាន់) ពីឈ្មោះ សិន វិឆ័យប៉ូរ៉ា ដោយសន្យានាំចូលក្របខ័ណ្ឌបម្រើកងទ័ព នៅបញ្ហាការដ្ឋានយោធភូមិភាគទី៥ ដោយសាម៉ីខ្លួន ឈ្មោះ សិន វិឆ័យប៉ូរ៉ា រងចាំយូរមិនទទួលបានក្របខ័ណ្ឌតាមការសន្យា ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងមកយោធភូមិភាគទី៥ ដើម្បីដោះស្រាយ។ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ក្រោយទទួលបានពាក្យបណ្តឹង អង្គភាពបានចាត់តាំងក្រុមការងារដោះស្រាយដោយឲ្យបុគ្គល មី ដារ៉ា ប្រគល់ប្រាក់ចំនួន៧០០០ដុល្លារអាមេរិក(ប្រាំពីរពាន់) ជូនជនរងគ្រោះវិញ និងធ្វើកិច្ចសន្យាជាលើកចុងក្រោយជាមួយអង្គភាពយោធភូមិភាគទី៥។
ដោយឡែកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បុគ្គល មី ដារ៉ា បានស្នើសុំទៅរៀន វគ្គបណ្តុះបណ្តាលសេនាធិការ បច្ចេកទេសយោធាជំនាន់ទី១៣ នៅវិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុន សែន ព្រៃផ្ដៅ រយៈពេល១ឆ្នាំ ក្រោយពីទទួលបានលិខិតផ្ទេរជីវភាពផ្ដាច់ចេញពីអង្គភាពយោធភូមិភាគទី៥ ទៅក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានបច្ចេកទេសយោធាតេជោ បុគ្គល មី ដារ៉ា បានលួចទាក់ទងជាមួយពួកឧទ្ទាមក្រៅច្បាប់ប្រឆាំង និងរាជរដ្ឋាភិបាលកម្ពុជានៅប្រទេសអូស្ត្រាលីដើម្បីទទួលបានឱកាសទៅរស់នៅប្រទេសអូស្ត្រាលី ក្រោមរូបភាពរងការកៀបសង្កត់ផ្នែកនយោបាយពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ។
យោធភូមិភាគទី៥ បានបញ្ជាក់បន្ថែមទៀតថា«ក្រោយពេលបោះបង់ចោលអង្គភាព ទៅដល់ប្រទេសអូស្ត្រាលី នៅខែវិច្ឆិកា ឆ្នាំ២០២៣ បុគ្គល មី ដារ៉ា បានបន្តវាយប្រហារកាន់តែខ្លាំងឡើង មកលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តសិទ្ធិរស់ក្នុងប្រទេសអូស្ត្រាលី ក្រោមការរៀបចំរបស់ក្រុមខ្មែរប្រឆាំងនៅប្រទេសអូស្ត្រាលី»។
ក្រៅពីប្រព្រឹត្តកំហុសនៅក្នុងអង្គភាព បុគ្គល មី ដារ៉ា ក៏បានប្រព្រឹត្តនូវបទល្មើសឆបោកមួយចំនួន ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ផងដែរ។ ផ្អែកតាមមូលដ្ឋានទង្វើ និងការញុះញង់ បំបែកបំបាក់ឲ្យមានការរើសអើង បំភ្លើសបំភ្លៃការពិត ក្នុងជួរកងទ័ព នៃកងយោធពលខេមរភូមិន្ទរបស់បុគ្គលមី ដារ៉ា ដូច្នេះបុគ្គលនេះមិនមែនជាយោធិន នៃកងយោធពលខេមរភូមិន្ទនោះឡើយ៕ អត្ថបទ៖ បាន ចក់


-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ