ព័ត៌មាន
សម្ដេចធិបតី៖ ដើម្បីធានាបានប្រព័ន្ធគ្រប់គ្រងឆ្លើយតបគ្រោះមហន្តរាយគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ានត្រូវតែអនុវត្តសន្និសីទនៃភាគីអាត់ម៊ែរលើកទី១៤ ប្រកបដោយភាពបត់បែន និងនវានុវត្តន៍
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ទៅកាន់កិច្ចប្រជុំថា ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅនឹងគ្រាអាសន្ននៃគ្រោះមហន្តរាយប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ានត្រូវតែអនុវត្ត សន្និសីទចំពោះភាគីនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន-អាត់ម៊ែរ លើកទី១៤ (14th COP TO AADMER) ប្រកបដោយភាពបត់បែន និងនវានុវត្តន៍។ ខណៈមកដល់ពេលនេះអាស៊ានបានអនុវត្តកម្មវិធី អាត់ម៊ែរ ប្រកបដោយភាពជោគជ័យ។
សម្ដេចធិបតីបានថ្លែងថា មកទល់ពេលនេះ គ្រោះមហន្តរាយគ្រប់ទម្រង់ នៅតែបន្តជាបញ្ហាឥតឈប់ឈរសម្រាប់ប្រជាជាតិទាំងអស់។ គ្រោះមហន្តរាយ មិនថា ធំឬតូច តែងតែបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់មនុស្ស និងសង្គម។ ជាមួយនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយកំពុងតែកើតមានឡើងកាន់តែញឹកញាប់ កាន់តែធ្ងន់ធ្ងរ និងកាន់តែពិបាលប៉ាន់ស្មាន។
សម្ដេចធិបតីបានថ្លែងថា គ្រោះមន្តរាយដែលកើតមានឡើងក្នុងពេលថ្មីៗនេះ ដូចជាគ្រោះរញ្ជួយដី ទឹកជំនន់ ក៏ដូចជាព្យុះស៊ីក្លូនត្រពិក បានបណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការខូចខាតដំណាំ។ តាមទស្សនវិស័យរបស់កម្ពុជា យើងចាំបាច់ត្រូវបែងជែកឱ្យដាច់រវាងសកម្មភាពជួយសង្គ្រោះ ក្នុងគ្រាមានគ្រោះមហន្តរាយនៅតាមទីប្រជុំជន និងទីជនបទជាពិសេសពាក់ព័ន្ធនឹងទឹកជំនន់។
បើតាមប្រសាសន៍សម្ដេចធិបតី ជាមួយនឹងការកើនឡើងនគររូបនីយកម្ម និងការផ្លាស់ប្ដូរវិទ្យាសាស្រ្ដ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅក្នុងតំបន់ទីប្រជុំជនមិនអាចទ្រាំទ្រនៃការកើនឡើងកាន់តែញឹកញាប់ និងទំហំកាន់តែធំ នៃគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់នេះបានទេ។ នៅពេលដែលមានការជំលៀសមនុស្សយ៉ាងច្រើននៅតាមតំបន់ជនបទ យើងក៏ពិបាកក្នុងការស្វែងរកកន្លែងប្រមូលផ្ដុំមានសុវត្ថិភាព ជាពិសេសកន្លែងមានដំបូលដែលមានបណ្ដាញទឹកស្អាត និងអនាម័យ។ ជាលទ្ធផលក្រុមងាយរងគ្រោះ ជាពិសេសសស្រ្ដី កុមារ ជនចាស់ជរា និងជនពិការ ជាអ្នកដែលងាយរងហានិភ័យកាន់តែធ្ងន់ធ្ងរថែមទៀត។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា នៅចំពោះមុខបញ្ហាប្រឈមទាំងនេះ សកម្មភាពរួមរបស់យើងមិនត្រឹមតែត្រូវផ្ដោតលើការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ក្នុងគ្រាមានគ្រោះមហន្តរាយ និងតម្រូវការបន្ទាន់របស់ប្រជាជនប៉ុណ្ណោះទេ ក៏ប៉ុន្ដែត្រូវផ្ដោតលើការកសាង ការរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់រយៈពេលវែងទាំងក្នុងទីប្រជុំជន និងតំបន់ជនបទ។ បន្ថែមលើបញ្ហាប្រឈមផ្នែកធនធានហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរូបវត្ត យើងក៏ត្រូវទទួលស្គាល់ថា សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់ គឺមិនទាន់ស្មើគ្នានោះទេ។
សម្ដេចបានថ្លែងថា «ខ្ញុំជឿជាក់ថា អាចមានមនុស្សច្រើន យល់ស្របទៅនឹងការសង្កេតខាងលើនេះ។ ក្នុងន័យនេះ ដើម្បីធានាបាននូវប្រព័ន្ធគ្រប់គ្រង ឆ្លើយតបទៅនឹងគ្រាអាសន្ននៃគ្រោះមហន្តរាយប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងរឹងមាំ អាស៊ាន ត្រូវតែអនុវត្ត សន្និសីទចំពោះភាគីអាត់ម៊ែរ លើកទី១៤ (14th COP TO AADMER) ប្រកបដោយភាពបត់បែន និងនវានុវត្ត។ ខណៈមកដល់ពេលនេះ អាស៊ានបានអនុវត្តកម្មវិធី អាត់ម៊ែរ ប្រកបដោយភាពជោគជ័យ»។
ក្នុងឱកាសនោះសម្ដេចធិបតីក៏បានបង្ហាញក្ដីសោមនស្សរីករាយចំពោះការដាក់ឱ្យដំណើរការជាផ្លូវការនូវ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន-អាត់ម៊ែរទី៤ ឆ្នាំ២០២៦-២០៣០ នៅក្នុងប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣នេះផងដែរ។ សម្ដេចធិបតី បានបញ្ជាក់ថារយៈពេល២០ឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពី កិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន-អាត់ម៊ែរ បានចុះហត្ថលេខាក្នុងឆ្នាំ២០០៥ សម្ដេចធិបតី បានគត់សម្គាល់នូវសមិទ្ធផលជាច្រើនដែលសម្រេចបានតាមរយៈការអនុវត្តកម្មវិធី កម្មវិធី អាត់ម៊ែរ ជាបន្តបន្ទាប់ ដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន និងដៃគក្រោមការតម្រង់ទិសជាយុទ្ធសាស្រ្ដរបស់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM)។ ស្របពេលដែលអាស៊ានកំពុងរំពឹងគិតក្នុងភាពជាអ្នកដឹកនាំសកល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ យើងទាំងអស់គ្នាទន្ទឹងរង់ចាំនៅការពិគ្រោះយោបល់ជាទៀងទាត់ជាមួយដៃគខាងក្រៅអាស៊ានបន្ថែមទៀត នៅកម្រិតរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) នាពេលខាងមុខ៕




-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ