ព័ត៌មាន
ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ ទទួលបានស្ពានបេតុងជាសមិទ្ធផលថ្មីក្នុងមូលដ្ឋានពួកគាត់
កំពង់ធំ ៖ ប្រជាពលរដ្ឋនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានថ្លែងនូវការដឹងគុណចំពោះរបស់រាជរដ្ឋាភិបាល ដែលបានជំរុញអភិវឌ្ឍន៍ ហេដ្ឋរចនាសម្ព័ន្ធតាមជនបទ ជាពិសេសលើការងារស្ថាបនាស្ពានបេតុងនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដែលជាសមិទ្ធផលថ្មីចូលរួម ចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ។
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាស្ពានបេតុងចំនួន ១ កន្លែង, ប្រវែង ១៤៤ ម៉ែត្រ, ទទឹង ៨ ម៉ែត្រ និងការស្ថាបនា សំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិឈូកបឹង ឃុំឈូក ឆ្លងទៅភូមិបឹងខ្វែក ឃុំត្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ជុំវិញស្ពាន នេះ ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើ បានសម្តែងនូវការសប្បាយចិត្តឥតឧបមា ដែលបានស្ពានថ្មីជាចំណងដៃមិនអាចកាត់ថ្លៃបាន និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលតាមរយៈការអភិវឌ្ឍនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខណៈដែលកន្លងមកពួកគាត់តែងតែជួបការលំបាក អំពីការធ្វើដំណើរឆ្លងកាត់ស្ទឹងមួយនេះ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ទាក់ទិនការអភិវឌ្ឍនៅតាមជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ បានផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ដោយឯកឧត្តម រដ្ឋមន្រ្តីតែងតែចុះពិនិត្យមើលដោយផ្ទាល់ជាប្រចាំ ចំពោះគម្រោងស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទដូចជា ផ្លូវ ស្ពាន ការ ផ្គត់ផ្គង់ទឹកជនបទ និងការលើកកម្ពស់អនាម័យជនបទជាដើម ដើម្បីប្រែក្លាយតំបន់ជនបទ ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍រីកចម្រើន ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។
ជុំវិញស្ពានបេតុងខាងលើនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប (ក្រុមក) ដែលបានខិតខំប្រឹងប្រែងនៅលើការងារស្ថាបនា ស្របតាមផែនការរបស់ខ្លួន ដោយសម្រេចបានសមិទ្ធផលជាទីមោទន ជូន ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ក៏ដូចអ្នកធ្វើដំណើរឆ្លងកាត់ ដែលនេះគឺជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល- រដ្ឋ មានស្ពានល្អសម្រាប់ធ្វើដំណើរ សិស្សានុសិស្សទៅសាលារៀន ការទទួលបានសេវាសុខភាព ការរកស៊ីទទួលទាន និងការធ្វើ អាជីវកម្មផ្សេងៗជាដើម ជាពិសេសគឺការកាត់បន្ថយនូវឧបទ្ទវហេតុផ្សេងៗ ដូចជានៅក្នុងរដូវវស្សានេះជាដើម៕
អត្ថបទ៖ សុន រ៉ាឌី
















-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ