ព័ត៌មាន
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានបូកជប៉ុន លើកទី៥ ផ្តល់មូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិច្ចសហការការងារគ្រោះមហន្តរាយ នាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានAMMDM លើកទី៤៧ និង ឯកឧត្តម KAMBARA NORIFUMI អនុរដ្ឋមន្រ្តី ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ប្រទេសជប៉ុន ជាសហប្រធាន បានអញ្ជើញដឹកនាំ និងសម្របសម្រួលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានបូកជប៉ុន លើកទី៥ នៅរាជធានីភ្នំពេញ។
ថ្លែងមុនបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ ចំពោះការចូលរួមចំណែកនូវទស្សនៈដ៏មានតម្លៃរបស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ទៅលើវឌ្ឍនភាពដែលទទួលបាន ក្នុងការពង្រឹងភាពជាដៃគូ ដែលជាសក្ខីភាពសម្រាប់ការប្តេជ្ញាចិត្តរួមគ្នាយ៉ាងសកម្មពីបណ្តារដ្ឋមន្រ្តីទាំងអស់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា លទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃនេះនឹងផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កិច្ចសហការនាពេលអនាគត និងវឌ្ឍនភាពលើការគ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស៊ានបានធ្វើសាក្សីលើភាពរីកចម្រើនសំខាន់ៗ ទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមលើការងារគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងនោះ ការអនុវត្តជោគជ័យ នៃគម្រោងសំខាន់ៗស្ថិតក្រោមអាស៊ាន ដូចជាប្រព័ន្ធភស្តុភាសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយសម្រាប់អាស៊ាន (DELSA) និងក្រុមប៉ាន់ប្រមាណ និងឆ្លើយតប គ្រោះអាសន្នអាស៊ាន (ASEAN-ERAT) គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមលើសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់ ជាពិសេសក្នុងការ គ្រប់គ្រងគ្រោះមហន្តរាយ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ចំពោះវឌ្ឍនភាពដែលបានអនុវត្ត ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មប្រព័ន្ធព័ត៌មាន ទូរគមនាគមន៍ និងបច្ចេកវិទ្យា (ICT) របស់មជ្ឈមណ្ឌល-អាហា និង កម្មវិធីប្រតិបត្តិនៃមជ្ឈមណ្ឌលអាហា៖ ភាពជាអ្នកដឹកនាំក្នុងកម្មវិធីគ្រប់គ្រងគ្រោះគ្រោះមហន្តរាយ និងគ្រោះអាសន្ន (ACE-LEDMP) ព្រមទាំងបានឆ្លុះបញ្ចាំងពីការតភ្ជាប់គ្នារបស់អាស៊ាន ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ក្នុងចំណោមភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ និងសហគមន៍ដែលរងផលប៉ះពាល់។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និង ជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានពង្រឹង និងជួយជំរុញឱ្យមានការ ជឿនលឿនយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រងគ្រោះមហន្តរាយ ខណៈកិច្ចសហប្រតិបត្តិការនេះនឹងមានលទ្ធភាពបន្តបន្ថែមទៀតសម្រាប់វឌ្ឍនភាព ក៏ដូចជាត្រួសត្រាយផ្លូវដ៏លំបាកឆ្ពោះទៅកាន់អនាគតប្រកបដោយសុវត្ថិភាព, ភាពធន់ជាងមុន និងចីរភាព។
ក្នុងនាមប្រទេសជាសមាជិកអាស៊ាន ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងសូមប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន ដើម្បីធានាបាននូវការអនុវត្តប្រកបដោយជោគជ័យស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-ជប៉ុនដើម្បីជាលទ្ធភាពគាំទ្រដល់ការរៀបចំបង្កើតផែនការសម្រាប់ការគ្រប់គ្រងគ្រោះនៃការងារអាស៊ាន-ជប៉ុន មហន្តរាយ ឆ្នាំ២០២៦-២០៣០ ស្របតាមកម្មវិធីការងារអាត់ម៊ែរ ឆ្នាំ២០២៦-២០៣០៕










-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ