ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក»
ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក» ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីពាក់ព័ន្ធ ភ្ញៀវកិត្តិយស និងបណ្តាញអ្នកសារព័ត៌មានជាច្រើនរូប។
ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្នើរសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ ក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ(ដឹកអ្នកដំណើរ)។ នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ប្រវត្តិកម្មថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការ ធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហាន ដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យ សាធារណការនិងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំទទួលបន្ទុក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានបច្ចេកវិទ្យា និង ទំនាក់ទំនងសាធារណៈ ព្រមទាំងមន្ត្រីបច្ចេកទេសរបស់ក្រសួង ដែលបានយកចិត្តទុកដាក់ចូលរួម អនុវត្តការងាររបស់ក្រសួងនាពេលកន្លងមក ជាពិសេស បានចូលរួមសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានស្រាប់ និងការរិះរកវិធីសាស្ត្រ ថ្មីៗបង្កើតនូវប្រព័ន្ធស្វ័យប្រវត្តិកម្មថ្មីនេះ ដែលមានមុខងារគ្របដណ្តប់ និងសុវត្ថិភាពខ្ពស់សម្រាប់ បម្រើដល់ សេវាសាធារណៈរបស់ក្រសួងប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ថា៖ ក្រសួងបានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ២០១៧ ដែលមានដូចជា ប្រព័ន្ធដាក់ពាក្យចុះបញ្ជី យានជំនិះ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ប្រព័ន្ធដាក់ពាក្យប្រឡងយកបណ្ណបើកបរ រួមជាមួយនឹងប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត និងលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដែលបាននិង កំពុងធ្វើការផ្លាស់ប្តូររបៀបរបបការងារ និងការផ្តល់សេវាសាធារណៈនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ ក្នុងគោលដៅផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងលុបបំបាត់ ចំណាយក្រៅផ្លូវការប្រកបដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់។








-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 day agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»