ព័ត៌មាន
ឯកឧត្តម ហេង រតនា៖ ស៊ីម៉ាក់រីករាយចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីនជូនដល់បុគ្គលិក អង្គភាព SESU របស់អ៊ុយក្រែន ដើម្បីជួយដល់ជនស៊ីវិល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដឹកនាំដោយលោក Reva Serhii ប្រធាននាយកដ្ឋានសកម្មភាពមីន SESU។
នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកHIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ។
ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់រីករាយនឹងចែករំលែកបទពិសោធន៍ក្នុងវិស័យសកម្មភាពមីនជូនដល់បុគ្គលិក SESU ដើម្បីធ្វើប្រតិបត្តិការដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាមក្នុងគោលបំណងដើម្បីជួយដល់ជនស៊ីវិល។
បន្ថែមពីនេះឯកឧត្តមសង្ឃឹមថាប្រទេសអ៊ុយក្រែននឹងទទួលបានសន្តិភាពឆាប់ៗនៅពេលខាងមុខដ៏ខ្លីនេះដែលជាគ្រឹះសំខាន់ក្នុងការអភិវឌ្ឍប្រទេសឡើងវិញក្រោយសង្រ្គាម។ សន្តិភាពមិនអាចកើតមានឡើងតាមរយៈការប្រើប្រាស់អាវុធ ឬកម្លាំងទេ ប៉ុន្តែសន្តិភាពត្រូវកើតឡើងដោយការយោគយល់ ការអត់ធ្មត់ និងការចរចារវាងដៃគូជម្លោះទាំងកម្រិតទ្វេភាគី និងអន្តរជាតិ។
មានមតិក្នុងឱកាសជំនួបពិភាក្សាការងារ លោក Reva Serhii បានជម្រាបជូន ឯកឧត្តម ហេង រតនា ថាបច្ចុប្បន្ននេះនៅប្រទេសអ៊ុយក្រែនមានតំបន់ប្រហែល ១៧០គីឡូម៉ែត្រក្រឡាដែលជាតំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម។
លោកក៏បានថ្លែងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុននៃប្រទេសជប៉ុន ដែលគាំទ្រអ៊ុយក្រែនក្នុងការសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលជាស្ថាប័នជាតិបោសសម្អាតមីនឈានមុខគេនៅកម្ពុជា និងកម្រិតអន្តរជាតិ ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមអ៊ុយក្រែនដែលនឹងពាំនាំបទពិសោធន៍នេះទៅបម្រើក្នុងបោសសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាមមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែនដែលកំពុងញ៉ាំញីដោយសង្រ្គាម៕











-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត