ព័ត៌មាន
ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ដែលកិច្ចប្រជុំបានប្រព្រឹត្តទៅ នៅវិមានសន្តិភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្តាថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម-លោកជំទាវ តំណាងក្រសួង-ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធ ចំនួនប្រមាណ១០០រូប។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការរៀបចំ និងសម្របសម្រួលជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានមកជ្រកក្រោមឆ័ត្រតែមួយរបស់សមាគម។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ទៀតថា សម្តេចតេជោ ប្រធានសមាគម មានចក្ខុវិស័យវែងឆ្ងាយចំពោះការគិតគូរយ៉ាងយកចិត្តទុកដាក់ទៅលើមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ រាប់តាំងពីពេលបំពេញការងាររហូតដល់ពេលចូលនិវត្តន៍។ ក្នុងន័យនេះ អតីតយុទ្ធជន និងនិវត្តជន ទទួលបានផលប្រយោជន៍ និងការលើកទឹកចិត្តជាបន្តបន្ទាប់ ពីរាជរដ្ឋាភិបាល ដូចជា ការដំឡើងប្រាក់សោធន៍ និងការគាំទ្រដល់ការថែទាំសុខុមាលភាពតាមមន្ទីរពេទ្យដោយឥតគិតថ្លៃតាមរយៈប័ណ្ណសមធម៌ (ប.ស.ស)។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ថា ការរៀបចំកិច្ចប្រជុំពិភាក្សានាពេលនេះ គឺជាការអនុញាតិដល់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បានចូលរួមផ្តល់ធាតុចូលទៅលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ដែលជាគុណប្រយោជន៍ក្នុងការអនុវត្ត និងបម្រើជូនដល់អតីតយុទ្ធ និងនិវត្តជន ក្នុងក្រសួង-ស្ថាប័ននីមួយៗ។
លើសពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បញ្ជាក់ទៀតថា កិច្ចប្រជុំនេះក៏ជាផ្នែកមួយសំខាន់ដើម្បីឱ្យថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ស្វែងយល់កាន់តែច្បាស់ និងស៊ីជម្រៅទៅលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ ក្នុងការផ្តល់ភាពងាយស្រួលសម្រាប់មន្រ្តីអនុវត្ត។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម គូសបញ្ជាក់ថា តាមរយៈសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាតាមវិស័យ បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ចទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក ដេីម្បីផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសេីរក្រោមការដឹកនាំរបស់់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕














-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត