ព័ត៌មាន
ខ្មែរមានកំណើតខ្មែរក្រោម បន្តនាំយកអំណោយជូន ពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥នេះ អង្គការ សមាគម ខែ្មរ កម្ពុជាក្រោម នៅកម្ពុជា តំណាងឱ្យប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម បាន នាំ យក អំណោយ ជា ស្បៀង អាហារ និងថវិកាជូនដល់ពលរដ្ឋខ្មែរប្រមាណ ២០០គ្រួសារ កំពុង រស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មាន ជ័យ។ ភូមិព្រៃចាន់ និងភូមិជោគជ័យ ជាភូមិដែលរងការយាយីពីកងទ័ពថៃ ដោយពួក គេបានយកបន្លាលួសព័ទ្ធយកដីភូមិ ដីចម្ការ ស្រែ និងផ្ទះសម្បែងប្រជាពលរដ្ឋមួយ ចំនួន កាលពីថ្ងៃទី១២ និង១៣ ខែសីហា ឆ្នាំ២០២៥។
កម្មវិធីចែកស្បៀងអាហារ និងថវិកាជូនពលរដ្ឋកំពុងជួបការលំបាកព្រោះកងកម្លាំងថៃ រាយ បន្លាលួសនេះ ដឹកនាំ ដោយ លោក គីម វ៉ាន់ឆេង ដែល មាន ៦ សមាគមខ្មែរ ក្រោម ផ្សេង ទៀត ជា សមាជិក រួមនិង លេខាធិការដ្ឋាន អង្គការ សមាគម ខែ្មរ ក្រោម ដឹកនាំ ដោយ លោក ញឹម រិទ្ធី រួម និង បងប្អូន ខ្មែរ និងព្រះ សង្ឃ ខ្មែរ ដេីម កំណើត ខ្មែរ ក្រោម ចំនួន ១០ អង្គ និមន្ត មពី វត្ត អង្គតាមិញ វត្ត សាមគ្គី រង្សី វត្ត តាំងក្រសាំង ខាងត្បូង វត្ត បុទុម វតី និង វត្ត នាគវ័ន្ត ដែល មាន ការសម្របសម្រួល ដោយ ក្រុម ការងារឯកឧត្ដម សាន សាង ទីប្រឹក្សា សម្តេច តេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា កម្ពុជា។
អំណោយដែលបានយកទៅចែកជូននាព្រឹកមិញនេះ រួមមាន៖ អង្ករមួយតោនកន្លះ មុី ១៥០ កេស ទឹក ត្រី ១៥០ យួ រ ទឹក ស៊ីអ៉ីវ ១៥០យួ រ និងថវិកាចំនួន មួយលាន និង ៥០ មុឺនរៀល និងភួយ ចំនួន ៩០ភួយ។
ការជួយយកអាសាគ្នាក្នុងគ្រាលំបាក និងខ្វះខាត គឺជាវប្បធម៌ដែលបាន ចាក់ យ៉ាង ជ្រៅ ក្នុងបេះដូងខ្មែរតាំងពីដើមមក។ ប្រជាពលរដ្ឋនៅភូមិជោគជ័យ និងព្រៃចាន់ បាន ប្រឈមការលំបាកក្នុងជីវភាព ដោយអ្នកខ្លះត្រូវបានកងកម្លាំងចម្រុះ របស់ថៃរាយ បន្លា លួសព័ទ្ធយកផ្ទះរបស់ពួកគេ ហើយពលរដ្ឋខ្លះទៀត ក៏មិនបានទៅ ប្រកបរបរ អ្វី នោះ ដែរ ពួកគាត់បានត្រៀមខ្លួនទប់ស្កាត់ការរាយបន្លាលួសថ្មីៗ បន្ថែម ទៀតពីសំណាក់ កង កម្លាំងចម្រុះរបស់ថៃ។
ព្រះគ្រូវិនិយានុរ័ក្ខធម្ម យ៉ាន់ ថាត ព្រះចៅអធិការវត្តអង្គតាម៉ិញ ដែលបាននិមន្តយក អំណោយ ជូនប្រជាពលរដ្ឋនាព្រឹកមិញនេះ បានមានសង្ឃដីកាថា ខ្មែរកម្ពុជាក្រោម និង ខ្មែរនៅកម្ពុជា គឺជាខ្មែរតែមួយ។ នៅពេលឃើញខ្មែរនៅកម្ពុជា ជួបការលំបា ក ខ្មែរ បងប្អូនខ្មែរក្រោមនៅគ្រប់ទីកន្លែងក៏បានរៃអង្គាសគ្នា ដើម្បីជួយរំលែកនូវការ លំបាក ទាំង ឡាយ ហើយនេះជាទឹកព្រះទ័យ និងទឹកចិត្តរបស់បងប្អូនខ្មែរក្រោម ដែលតែងរួម សុខរួមទុក្ខជានិច្ចជាមួយបងប្អូនខ្មែរនៅកម្ពុជា។
ឯកឧត្ដម សាន សាង ទីប្រឹក្សា សម្តេច តេជោ ហ៊ុន សែន បានឱ្យដឹងថា ជំនួសសប្បុរសដែលបានយកមកចែកជូនអ្នកភូមិជោគជ័យ និងព្រៃចាន់ បានមកពីការចូលរួមរបស់បងប្អូនខ្មែរក្រោមនៅគ្រប់ទីកន្លែង។ ឯកឧត្ដម សាន សាង បានបន្ថែមថា ការធ្វើសកម្មភាព មនុស្សរបស់ព្រះសង្ឃ និងបងប្អូន ប្រជាពលរដ្ឋ ខ្មែរ កម្ពុជាក្រោមនាពេលនេះ គឺជាការ ស្តែងឱ្យឃើញនូវស្មារតីសាមគ្គី និងការជួយយកអាសាគ្នាក្នុងគ្រាលំបាករវាងប្រជា ពល រដ្ឋខ្មែរកម្ពុជាក្រោម និងប្រជាពលរដ្ឋនៅកម្ពុជា ស្របតាមស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន គឺខ្មែរគ្រប់ទីកន្លែងជាខ្មែរតែមួយ។
សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា ជួបការលំបាកដោយការឈ្លានពាន ពី សំណាក់ កងទ័ពថៃ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម កំពុងរស់នៅកម្ពុជា ក៏ដូចជារស់នៅតាមប្រទេសនានា បានចូលរួមធ្វើ សកម្ម ភាពមនុស្សធម៌នៅតាម ខេត្ត ជាប់ព្រំដែនប្រទេសថៃជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ បានធ្វើសកម្មភាពមនុស្សធម៌ចំនួន៧លើកមកហើយ។ តាមរយៈកាយវិការទាំងនេះ បានស្តែងឱ្យឃើញថា សហគមន៍ខ្មែរ កម្ពុជា ក្រោម ដែលកំពុងរស់នៅកម្ពុជា តែងតែផ្សារភ្ជាប់ជានិច្ចជាមួយប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក៕
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ