ព័ត៌មាន
ផ្លូវជនបទ១ខ្សែក្នុងស្រុកសំឡូត បាននិងកំពុងសម្រួលដល់ការដឹកជញ្ជូនកសិផល ខណៈស្រុកនេះជាស្រុកកសិកម្ម
បាត់ដំបង ៖ ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង៤ ពាន់ម៉ែត្រ នៅស្រុកសំឡូត ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ ជនបទ បានកំពុងស្ថាបនា ដើម្បីសម្រួលដល់ការរស់នៅ ការផ្តល់សេវាសាធារណៈ ជាពិសេសការដឹកជញ្ជូន កសិផលផ្សេងៗ ខណៈស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍វិស័យកសិកម្ម។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅ ក្នុងការត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ពាន់ម៉ែត្រ, ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិអូររាំងខេន ឃុំស៊ុង ទៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការស្ថាបនាផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានជំរុញការអភិវឌ្ឍន៍នៅតាម មូលដ្ឋានទូទាំងប្រទេស និងប្រទាក់ក្រឡាគ្នា ជាពិសេសការប្រែក្លាយពីផ្លូវក្រាលក្រួស ទៅជាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលបេតុងជាដើម។
ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានឯកភាព និងវាយតម្លៃខ្ពស់ដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ចំពោះការយកចិត្តទុកដាក់លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរ ជាន់ (DBST) និងសូមជំរុញការស្ថាបនាផ្លូវនេះឲ្យបានចប់ទៅតាមផែនការ ឬបានមុនផែនការ ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថាផ្លូវនៅតាមជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ ដែលបញ្ហានេះ រាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗបានវិនិយោគអស់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងគោលដៅសម្រួលដល់គមនាគមន៍ជនបទ និងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស និងជា ការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជាក់ស្តែងការស្ថាបនាផ្លូវខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជា- ពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើនេះផ្ទាល់ តាមរយៈការដឹកជញ្ជូនសម្ភារៈទៅកាន់ចម្ការ ឬដឹកជញ្ជូនកសិផលមកលំនៅឋាន ក៏ដូចទៅកាន់ទីផ្សារជាដើម ព្រោះនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងនេះ គឺជាស្រុកមួយដែលប្រជាពលរដ្ឋភាគច្រើនធ្វើចម្ការ និងមាន ការលក់ដូរមានបន្ទាប់បន្សុំ។ ដូច្នេះតាមរយៈការងារលើកកម្រិតគុណភាពផ្លូវនេះ គឺជាការចាំបាច់ដើម្បីឆ្លើយតបទៅនិងតម្រូវការជាក់ ស្តែងនៅមូលដ្ឋាន និងក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើកកម្ពស់គុណភាព និងគុណតម្លៃនៃការរស់នៅរបស់ប្រជាជន ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕
អត្ថបទ៖ សុន រ៉ាឌី


















-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ