ព័ត៌មាន
កម្មវិធីជជែកលើវិថីទេសចរណ៍ ចូលរួមចំណែកជំរុញយុទ្ធនាការទស្សនាកម្ពុជា និងស្រឡាញ់ជាតិ
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ នាចុងសប្ដាហ៍នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីជជែកលើវិថីទេសចរណ៍ ក្រោមប្រធានបទ “សិល្បៈជាជ្រុងមួយនៃទេសចរណ៍” និង “ទេសចរណ៍សម័យបច្ចេកវិទ្យា” ជាកម្មវិធីកម្សាន្តថ្មីមួយដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងវិស័យទេសចរណ៍មានជាអាទិ៍ ការចូលរួមចំណែកក្នុងយុទ្ធនាការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង, ការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ការបំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ និងអរូបិយ សម្បត្តិធម្មជាតិ មរតកវប្បធម៌ប្រវត្តិសាស្ត្រ សិល្បៈ ជាពិសេសលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងពិធីដ៏អធិកអធមនាពេលនោះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីតំណាង ដៃគូសហការឧបត្ថម្ភ, វាគ្មិនកិត្តិយស, លោកសាស្ត្រាចារ្យ, សិល្បៈករ សិល្បៈការិនី, អ្នកផលិតមាតិកាព័ត៌មាន, Influencers, KOLs ព្រមទាំងបងប្អូន អ៊ំ ពូ មីង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាអាចជួបជុំគ្នា រៀបចំកម្មវិធីសប្បាយរីករាយដូចថ្ងៃនេះគឺ ដោយសារប្រទេសយើងស្ថិតនៅក្នុងម្លប់ដ៏ត្រជាក់នៃសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានភាពរឹងមាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខដុមនីយកម្មនៅក្នុងសង្គម បានកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំពោរពេញដោយថាមពល និងសន្ទុះនៃការបំពេញបេសកកម្មប្រកបដោយស្វាហាប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា កម្មវិធីជជែកលើវិថីទេសចរណ៍ នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈចូលរួម គំនិតផ្តួចផ្តើម ស្មារតីរួបរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែករដ្ឋ ឯកជន ប្រជាជន និងដៃគូសហការនានាបានរួបរួមគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ក៏ដូចជាគោលដៅទេសចរណ៍នានា ឱ្យបានច្រើនកុះករ និងដើរកម្សាន្តប្រកបដោយទំនុកចិត្ត កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព មានការទទួលស្វាគមន៍រាក់ទាក់កក់ក្ដៅ ព្រមជាមួយនឹងសក្ដានុពលទេសចរណ៍សម្បូរបែប, គួបផ្សំនឹងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏យូរលង់, ម្ហូបអាហារឆ្ងាញ់ពិសារ និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ដែលត្រូវបានទទួលស្គាល់ថាជា «ស្នាមញញឹមកម្ពុជា» ភាពស្លូតបូត និងការស្រលាញ់រាប់អានរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា៕









-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ