ព័ត៌មាន
ប្រធានសមាគមក្នុងស្រុក អំពាវនាវម្ចាស់សហគ្រាសបង្កើនការផលិតឱ្យមានគុណភាព ដើម្បីនិរន្តរភាពអាជីវកម្ម
ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា អំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មផ្សេងៗ បង្កើនការផលិតប្រកបដោយ ទំនូលខុសត្រូវ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំងក្លា ក្នុងគោលដៅជំរុញការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ប្រកប ដោយនិរន្តរភាព។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបសហគ្រិន និងផ្គូរផ្គងអាជីវកម្មកម្ពុជា-ចិន សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នេះថា ជុំវិញការធ្វើធុរកិច្ចនៅកម្ពុជានេះ សមាគមបានយក ចិត្តទុកដាក់យ៉ាងខ្លាំង តាមរយៈការបណ្តុះបណ្តាលជំនាញ ការស្វែងរកទីផ្សារ និងការចាប់ដៃគូរអាជីវកម្ម ដោយមានគោលដៅសំខាន់ ជំរុញដល់កិច្ចដំណើរការអាជីវកម្មរបស់ពួកគាត់ ក្នុងនោះប្រសិនអាជីវកម្មដំណើរការប្រកបដោយជោគជ័យ វាមិនត្រឹមជួយបង្កើតប្រាក់ ចំណូលដល់ពួកគាត់ប៉ុណ្ណោះទេ គឺថែមទាំងបង្កើតការងារជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងសេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តមបណ្ឌិត បន្តថា បន្ទាប់ពីការផ្ទុះឡើងនូវជម្លោះព្រំដែន ដែលបង្កឡើងដោយប្រទេសជិតខាងរបស់កម្ពុជា គឺបានកំពុង ប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តថ្មីៗ ដល់សហគ្រិនក្នុងស្រុក លើកិច្ចដំណើរការអាជីវកម្មនៅក្នុងការផលិត និងកែច្នៃ ផលិតផលសម្រាប់រុញចូលទីផ្សារ ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកំពុងមានសម្ទុះខ្លាំងក្លា។ បញ្ហានេះ ឯកឧត្តម បណ្ឌិត ក៏បានអំពាវនាវបន្ថែមដល់សមាជិក-សមាជិការបស់សមាគម ក៏ដូចជាសហគ្រិនផ្សេងៗទៀត បង្កើនការផលិតឱ្យបានច្រើន និងប្រកបដោយទំនូលខុសត្រូវខ្ពស់ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំងក្លា ក្នុងគោលដៅជំរុញការធ្វើអាជីវកម្ម និង ពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។
ជុំវិញផលិតផលក្នុងស្រុក ថ្មីៗនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជាកាលានុវត្តភាព, ជាពិសេសសម្រាប់ការលើកកម្ពស់ សហគ្រាសធុនតូចនិងមធ្យម ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិកាន់តែមានសម្ទុះខ្លាំងឡើង ដែលជំរុញដល់ការលើក ស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក។ ការណ៍នេះ, គឺជាកាលានុវត្តភាពមួយដ៏វិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព, ការ ធ្វើពិពិធកម្មផលិតផលក្នុងស្រុក, និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋ- កិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ៕អត្ថបទ៖ សុន រ៉ាឌី,





-
ព័ត៌មាន5 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត