ព័ត៌មាន
ក្នុងនាមជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជាតែងចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅបណ្តាប្រទេសជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និងស្ថិរភាព
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល និងតែងតែចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។ កាចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយដូចកម្ពុជា។
ការលើកឡើងបែបនេះបន្ទាប់ ឯកឧត្តម លី ធុជ ត្រូវបានចាត់តាំងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃទី២២ ដល់ ២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងនាមជប៉ុនជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)
តាមរយៈសុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី តាងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានរៀបចំសន្និសីទដ៏សំខាន់នេះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌សកល ក៏ដូចជាការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្តល់ដីសុវត្ថិភាពជូនសហគមន៍ និងស្តារឡើងវិញនូវក្តីសង្ឃឹម និងសេក្តីថ្លៃថ្នូររបស់ប្រជាជន។
ឯកឧត្តបណ្ឌិត បានថ្លែងជូនអង្គសន្និសីទដែរថា កម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងឆន្ទៈខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាបេះដូងស្នូលនៃការអភិវឌ្ឍប្រទេសជាតិ ។ កម្ពុជាបានប្រែក្លាយជាប្រទេសឈានមុខក្នុងសកម្មភាពមីនសកល ដោយបានប្រែក្លាយដីរងគ្រោះ ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍនិងបានចូលរួមចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់ប្រទេសនានានៅក្នុងពិភពលោក ដែលរួមទាំងប្រទេសអ៊ុយក្រែនផងដែរដើម្បីចូលរួមសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។
ឯកឧត្តម លើកឡើងថា សកម្មភាពមីន គឺមិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែជាការផ្តល់នូវឱកាសថ្មីសម្រាប់ការកសាងឡើងវិញ វិស័យកសិកម្ម វិស័យអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម បានគូសបញ្ជាក់ថា ការចូលរួមចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយសារអាវុធដ៏ព្រៃផ្សៃនេះឡើយ ហើយការចូលរួមរបស់កម្ពុជា ក្នុងសកម្មភាពមីនសាកល ប្រកាន់ខ្ជាប់ទៅតាមគោលការណ៍មនុស្សធម៌ និងមិនមាននិន្ននាការនយោបាយណាមួយឡើយ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ទោះកម្ពុជាបានបញ្ចប់តួនាទីជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែមានមោទនភាព ដែលបានដឹកនាំរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសកម្មភាពមីនសាកល ហើយកម្ពុជា នៅតែបន្តប្តេជ្ញាគាំទ្រសម្មភាពមីនសាកល តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ការចូលរួមក្នុងបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការគាំទ្រដល់សហគមន៍រងគ្រោះ៕







-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ