ព័ត៌មាន
៩ខែដើមឆ្នាំនេះអគ្គនាយកដ្ឋានពន្ធដារផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធបានជាង ៧ ម៉ឺនករណី
គិតត្រឹមរយៈពេល៩ ខែ ឆ្នាំ២០២៥, អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់សេវាជូនដល់អ្នកជាប់ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ បានចំនួនជាង ៧ ម៉ឺនករណី និងក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-TaxService) បានផ្តល់សេវា និងដោះស្រាយបញ្ហាសំណើ នានា ពាក់ព័ន្ធ និងការប្រើប្រាស់កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានចំនួនជិត ៣ ម៉ឺនករណី។
ឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងសិក្ខាសា លាផ្សព្វផ្សាយស្តីពីបច្ចុប្បន្នភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ ជូនដល់សមាជិតសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា, នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ក្លាយជាស្ថាប័នរដ្ឋមួយដែលឈានមុខគេ ដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Digital គ្រប់ផ្នែកទាំង អស់ ហើយប្រព័ន្ធនេះត្រូវបានបង្កើតឡើង ដោយធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារផ្ទាល់។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញការផ្តល់សេវានេះឃើញថា បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ សេវាជូនដល់អ្នកជាប់ពន្ធ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ មានចំនួនជាង ៧ ម៉ឺន ៤ ពាន់ករណី (ថយចុះ ១.៤៤៥ លើក បើធៀបរយៈដូចគ្នាឆ្នាំ២០២៤) ក្នុងនោះមានការពិគ្រោះយោបល់តាមរយៈ Call Center-1277, កម្មវិធី GDT Live Chat, បណ្តាញទំនាក់ទំនងសង្គម Facebook, ព្រមទាំងមានការរៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (GDT E-Learning), កម្មវិធី ផ្សព្វផ្សាយតាម GDT News Channel និងកម្មវិធីពន្ធដារកម្ពុជា។
ជាមួយគ្នានោះ ក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (e-TaxService) បានផ្តល់សេវាគាំទ្រ និងដោះស្រាយបញ្ហា និងសំណើ នានាពាក់ព័ន្ធនិងការប្រើប្រាស់កម្មវិធី និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានចំនួនជិត ៣០ ពាន់ករណី មិន តែប៉ុណ្ណោះ នៅមានការផ្តល់សេវាផ្សេងៗជាច្រើនទៀតដូចជា៖ ការឆ្លើយតបជាលាយលក្ខណ៍អក្សរ ការដោះស្រាយបណ្តឹងតវ៉ា និង ស្នើសុំអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជាដើម។
ឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា (VCBA) លើកឡើងថា សិក្ខាសាលាពាក់ព័ន្ធនឹង វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនេះ គឺជាផ្នែកយុទ្ធសាស្ត្រមួយនៃឧស្សាហកម្ម និងការនាំចេញរបស់ប្រទេសកម្ពុជា។ ឧកញ៉ា បន្តថា ការយល់ដឹងឲ្យបានកាន់តែច្បាស់លាស់ និងទាន់សម័យអំពីបទដ្ឋានពន្ធដារ និងកាតព្វកិច្ចសារពើពន្ធគឺជាកត្តាគន្លឹះឆ្ពោះទៅរក ៖ ទី១. ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ, ទី២. កាត់បន្ថយហានិភ័យ និងការខុសឆ្គងបណ្តាលមកពីកំហុសបច្ចេកទេសដោយអចេតនា, ទី៣. ការបង្កើនប្រសិទ្ធភាពនៃដំណើរការអាជីវកម្ម, និងទី៤. ការពង្រឹងសមត្ថភាពនៃ ការប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ ជាក់ ស្តែងសិក្ខាសាលាថ្ងៃនេះ គឺជាសក្ខីកម្មជាក់ច្បាស់មួយ នៃកិច្ចសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធ និងសហគមន៍អាជីវកម្ម ដោយបង្ហាញ ឲ្យឃើញពីឆន្ទៈរួម ក្នុងការជួយអនុញ្ញាតឲ្យក្រុមហ៊ុន/សហគ្រាសទាំងឡាយ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម អាច ដំណើរការបានដោយស្របច្បាប់ ងាយស្រួល និងមានស្ថិរភាព៕ អត្ថបទ៖ សុន រ៉ាឌី
-
PR NEWS2 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ